ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ត្រូវ​ក្លិប​ចាស់​បណ្តេញចេញ ហើយ​ក៏​ជា​គ្រូបង្វឹក​ឈ្នះ​ពាន​ធំ​ទាំង​ពីរ​របស់​អឺរ៉ុប រដូវ​កាល​នេះ

2 ឆ្នាំ មុន

អន្តរជាតិ ៖ វា​គឺជា​រឿង​ពិត​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់​ពី​លោក Thomas Tuchel និង​លោក Unai Emery ជា​គ្រូបង្វឹក​ដែល​ត្រូវ​ក្លិប​

អន្តរជាតិ ៖ វា​គឺជា​រឿង​ពិត​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់​ពី​លោក Thomas Tuchel និង​លោក Unai Emery ជា​គ្រូបង្វឹក​ដែល​ត្រូវ​ក្លិប​ចាស់​បណ្តេញ​ចេញពី​តំណែង ហើយ​ក៏​ជា​គ្រូបង្វឹក​ដែល​បាន​ឈ្នះ​ពានរង្វាន់​ធំ​ទាំង​ពីរ​របស់​អឺរ៉ុប សម្រាប់​រដូវ​កាល​តែ​មួយ ២០២០-២១​។

លោក Thomas Tuchel ទើបតែ​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea យកជ័យ​ជម្នះ​លើ​ក្រុម​មេឃ​ខៀវ Manchester City របស់​លោក Pep Guardiola កាលពី​យប់មិញ ដោយ​លទ្ធផល ១-០ ដែល​ជា​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Kai Havertz​។

ខណៈ​មួយ​គ្រាប់​នេះ គ្រប់គ្រាន់​សម្រាប់​ក្រុម​អតីត​គ្រូបង្វឹក​ក្រុម Paris Saint-Germain ដែល​ត្រូវ​បាន​បណ្តេញចេញ​កាលពី​ឆ្នាំ​២០២០ រូប​នេះ គ្រង​តំណែង​ជើងឯក​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២០-២១ និង​ជា​លើក​ដំបូង​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក​។

ដោយឡែក បើ​ក្រឡេក​មក​លោក Unai Emery វិញ ដែល​ជា​អតីត​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal និង​ត្រូវ​បាន​បណ្តេញចេញ​កាលពី​ចុងឆ្នាំ​២០១៩ ក៏​បាន​ដឹកនាំ​ក្រុម​បច្ចុប្បន្ន Villarreal បំបាក់​ក្រុម​បិសាច​ក្រហម Manchester United ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ក្នុង​លទ្ធផល ១១-១០ ដើម្បី​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ UEFA Europa League រដូវ​កាល ២០២០-២១ និង​ជា​លើក​ទី ៤ ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក​ផង​ដែរ​។ បន្ទាប់​ពី​ធ្លាប់​ឈ្នះ ៣ លើក​រួច​មក​ហើយ​ជាមួយ​ក្រុម Sevilla​។

គូសបញ្ជាក់​ថា Chelsea និង Villarreal នឹង​ត្រូវ​តទល់​គ្នា នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ ដែល​ត្រូវធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Windsor Park មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី Belfast ប្រទេស​អៀរ​ឡង់​ខាងជើង​។ ដើម្បី​ប្រជែង​ដណ្តើម​ពានរង្វាន់ UEFA Super Cup ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់​ធំ​ទាំង​ពីរ​របស់​អឺរ៉ុប​៕

https://www.youtube.com/watch?v=pZAr0jG6jH8
https://www.youtube.com/watch?v=j6HAjFYSWeo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ