ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ធ្វើ​​​មនុស្សធម៌ ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​​កម្មករ​-កម្ម​ការិ​នី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ កាល​ពី​​ថ្ងៃ​ទី​០៨ វិច្ឆិកា ​២០១៥ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​យុវជន​សម្តេច​តេ​ជោ​ ​​សហការ​ជាមួយ​អ​ជ្ញា​ធរ​ចុះ​ព្យា​បាល​ជំងឺ​មាត់​ធ្មេញ​ ច្រមុះ ត្រចៀក ​បំពង់.ក​ ​ជំងឺ​ទូទៅ ពិនិត្យ​អេកូ​ និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ ​កម្ម​ការ​នី​​ចំនួន​១១៨១​នាក់ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ​ ដែល​ល​ពិធី​នេះ​ មានការ​ចូលរួម​ពី​អ​ជ្ញា​ធរ​យុវ​

រាជធានី​ភ្នំពេញ ​៖​ កាល​ពី​​ថ្ងៃ​ទី​០៨ វិច្ឆិកា ​២០១៥ ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​យុវជន​សម្តេច​តេ​ជោ​ ​​សហការ​ជាមួយ​អ​ជ្ញា​ធរ​ចុះ​ព្យា​បាល​ជំងឺ​មាត់​ធ្មេញ​ ច្រមុះ ត្រចៀក ​បំពង់.ក​ ​ជំងឺ​ទូទៅ ពិនិត្យ​អេកូ​ និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ ​កម្ម​ការ​នី​​ចំនួន​១១៨១​នាក់ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ​ ដែល​ល​ពិធី​នេះ​ មានការ​ចូលរួម​ពី​អ​ជ្ញា​ធរ​យុវ​ជន ​និង​បងប្អូន​ប្រជាពលរដ្ឋ​កម្មករ​-កម្ម​ការ​នី​​ជា​ច្រើន​នាក់​ផង​ដែរ​ ។

ក្នុង​នាម​​អ​ជ្ញា​ធរ​រាជធានី​ភ្នំពេញ​ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា​ ប្រមុខ​រាជរដ្ឋាភិបាល ​និង​អ​ជ្ញា​ធរ​ដែនដី​បាន​យកចិត្តទុកដាក់ ​និង​គិតគូ​រ​ដល់​សុខុមាលភាព​ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករ​ កម្ម​ការ​នី​​តាម​រយៈ​ការ​បង្​​លក្ខណៈ​ងាយស្រួល​​ ក្នុង​ការ​រស់នៅ​​ការ​ផ្គត់ផ្គង់​ និង​បញ្ចុះ​ថ្លៃ​ភ្លើង​ថ្លៃ​ទឹក ​និង​ដំឡើង​​ប្រាក់​ឈ្នួល​ជាដើម​​ ។

លើស​ពី​នេះ​ ​ក្រុម​វេជ្ជបណ្ឌិត ​និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​ដែល​មាន​លោក​ហ៊ុន ​ម៉ា​ណែ​ត​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម ​បាន​សហការ​ជាមួយ​អ​ជ្ញា​ធរ​ចុះ​ព្យាបាល ជំងឺ​មាត់​ធ្មេញ​ជំងឺ​ភ្នែក ជំងឺ​ទូទៅ​ពិនិត្យ​អេកូ ពិនិត្យ​ឈាម ​និង​ព្យាបាល​រោគ​ស្ត្រី​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​នា​ ក្រោម​ដំណក់ទឹកភ្លៀង​ពេល​នេះ​ ។​ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព