ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អាសា​ដ ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ ចំ​ពេល​មានការ​រិះគន់​ចាស់ដៃ​ពី​អន្តរជាតិ

2 ឆ្នាំ មុន

ស៊ី​រី ៖ លោក បា​សា អាល់​អាសា​ដ នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ី​រី​អាណត្តិ​ទី​៤ បន្ទាប់​ពី​ឈ្នះ​ការ​ឆ្នោត ដោយ​ទទួល​បាន​

ស៊ី​រី ៖ លោក បា​សា អាល់​អាសា​ដ នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ី​រី​អាណត្តិ​ទី​៤ បន្ទាប់​ពី​ឈ្នះ​ការ​ឆ្នោត ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាងច្រើន​លើសលុប​ចំនួន​៩៥,១​ភាគរយ ក្នុង​ដំណើរ​ពង្រីក​អំណាច​គ្រប់គ្រង​លើ​ប្រទេស​ស៊ី​រី ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមស៊ីវិល​។ ខណៈ​ដែល​ក្រុមប្រឆាំង និង​អន្តរជាតិ បាន​ហៅ​សកម្មភាព​នេះ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងបន្លំ​។

រដ្ឋាភិបាល​របស់​លោក អាសា​ដ និយាយ​ថា ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា បាន​បង្ហាញ​ថា ប្រទេស​ស៊ី​រី​កំពុង​ដំណើរការ​ជា​ធម្មតា បើ​ទោះបីជា​ជម្លោះ​ដែល​មាន​អាយុកាល​មួយ​ទស​វត្ស បាន​ស​.​ម្លា​.​ប់​មនុស្ស​រាប់​សែន​នាក់ និង​បណ្តេញ​ឱ្យ​ប្រជាជន​ជាង​ពាក់កណ្តាល​ប្រទេស​ស៊ី​រី ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​យ៉ាងណា​ក៏​ដោយ​។

រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​, អា​ល្លឺ​ម៉​ង់​, អ៊ី​តា​លី​, អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​រិះគន់​លោក អាសា​ដ នៅ​មុន​ការ​បោះ​ឆ្នោត​ថា ការ​បោះ​ឆ្នោត​នឹង​មិន​មាន​សេរីភាព និង​យុត្តិធម៌​នោះ​ទេ​។ ខណៈ​ប្រទេស​តួ​ក​គី ដែល​ជាស​ត្រូវ​របស់​លោក អាសា​ដ ក៏​បាន​និយាយ​ថា នេះ​ជា​ការ​បោះ​ឆ្នោត​ខុសច្បាប់​។

ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក អាសា​ដ ក្នុង​នាម​ជា​ប្រធានាធិបតី​ស៊ី​រី ដែល​មាន​ចំណង​សម្ព័ន្ធមិត្ត​ស្អិតរ​មួ​ត​ជាមួយ​ប្រទេស​រុ​ស្ស៊ី បាន​កំណត់​ដោយ​សង្គ្រាម​ផ្ទៃក្នុង ដែល​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១១ ដើម្បី​ប្រយុទ្ធ​តតាំង​ជាមួយ​សកម្មជន​ប្រឆាំង​។

ហើយ​មួយ​ទស​វត្ស​កន្លង​មកនេះ ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣៨៨,០០០​នាក់ បាន​ស្លា​.​ប់ និង​បណ្តាល​ឱ្យ​ប្រជាជន​ជាង​ពាក់កណ្តាល​បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​ពួក​គេ រួម​ទាំង​ជនភៀសខ្លួន​ជិត​៦​លាន​នាក់​នៅ​បរទេស​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ