ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របង​ថ្ម​១​ផ្ទាំង​បាក់​សង្កត់​ផ្ទះ​៤​ខ្នង​ធ្វើ​ឱ្យ​មនុស្ស​៦​នាក់​រង​គ្រោះ​ក្នុង​នោះ​ក៏​ស្ត្រី​ពោះធំ​ទៀត

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ទឹកភ្លៀង​មួយ​មេ​ធំ​ធ្លាក់​ជាប់​ៗ​គ្នា​រយៈពេល​២​យប់ បណ្តាល​ឱ្យ​របង​ថ្ម​មួយ​ផ្ទាំង​ប្រវែង​១០០​ម៉ែត្រ​ដួល​សង្កត់ពីលើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ខ្នង ចំណែក​មនុស្ស​វិញ​រង​របួសធ្ងន់ និង​ស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តឧត្តរមានជ័យ ៖ ទឹកភ្លៀង​មួយ​មេ​ធំ​ធ្លាក់​ជាប់​ៗ​គ្នា​រយៈពេល​២​យប់ បណ្តាល​ឱ្យ​របង​ថ្ម​មួយ​ផ្ទាំង​ប្រវែង​១០០​ម៉ែត្រ​ដួល​សង្កត់ពីលើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៤​ខ្នង ចំណែក​មនុស្ស​វិញ​រង​របួសធ្ងន់ និង​ស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ម្ចាស់​លំនៅ​ឋាន​រង​គ្រោះ​ដោយសា​តែ​របង​ថ្ម​បាក់​សង្កត់​ផ្ទះ​ខាងលើ​មានឈ្មោះ​ម៉ី ឈាន ភេទ​ប្រុស​អាយុ​៧១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ កែវ អូន អាយុ​៧០​ឆ្នាំ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ទឹកភ្លៀង​បាន​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ចាប់ពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ២០២១ ។ ខណៈ​ពេល​នោះ​កូន​ៗ​ទាំង​តូច​ទាំង​ធំ​កំពុង​ជ្រកកោន​ក្នុងផ្ទះ​សុខ​ៗ ស្រាប់តែ​របង​ថ្ម​បាក់​ប្រាវ​ដួល​សង្កត់​ផ្ទះ​តែ​ម្តង បណ្តាល​រង​ការ​ខូចខាត​អស់​ចំនួន​៤​ខ្នង ។ ចំណែក​កូនស្រី​ឈ្មោះ ចា​ន្ទី អាយុ​២៩​ឆ្នាំ ដែល​មាន​ផ្ទៃពោះ​៨​ខែ​ផង​នោះ ក៏​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​នាំ​ទៅ​ធ្វើការ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង រីឯ​មនុស្ស​ចំនួន​៦​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​។

ម្ចាស់ផ្ទះ​រង​គ្រោះ​បញ្ជាក់​ថា ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​វិញ គឺ​ខូចខាត​អស់​ម៉ូតូ​មួយ​គ្រឿង​, តុ ទូ ហើយ​លើស​ពី​នោះ​គឺ​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ផង​ដែរ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​អះអាង​ថា រូប​គាត់​ជា​អ្នក​ចាំ​ដី​ឱ្យ​អ្នកមាន​អំណាច​ម្នាក់​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ទា​ស់​ផ្ទះ​រង​គ្រោះ​នៅ​នឹង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ប្រី​យ៍​ដែរ តែ​ខាង​ជន​រង​គ្រោះ​បាន​សុំ​សំណង​ខូចខាត​ដល់​ទៅ​២​ម៉ឺន​ដុល្លារ ខណៈ​នេះ​ដោយ​មិន​បាន​ត្រូវរ៉ូវ​គ្នា​ទេ​។

ចំណែក​លោក ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រី​យ៍​ក៏​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា នេះ​ថា ក្នុង​ហេតុការណ៍​នេះ លោក​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ឃើញ​ថា ផ្ទះ​មួយ​ខ្នង​ខូចខាត​ទាំងស្រុង​និង​ផ្ទះ​៣​ខ្នង​ទៀត​ខូចខាត​ស្ទើរ​ទាំងស្រុង​ផង​ដែរ ចំណែក​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​៨​ខែ​វិញ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ក្នុង​ការ​ដោះស្រាយ​គ្នា​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជន​រង​គ្រោះ​មក​ថា ខាង​ម្ចាស់​ដី​សុំ​ដោះស្រាយ​គ្នា​ត្រឹមតែ​មួយ​ពាន់​ដុល្លារ តែ​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ទទួលយក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ