ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​គួរ​ឱ្យ​ចាប់​អារ​ម្ម្​ណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ឆ្កែ​ថើប​តារា
តារាភាពយន្ត​នាង​ឃែត​រី​ណា បូ​វ​ដេ​ន បី​ឆ្កែ​មួយ​ក្បាល​ទៅ​ចូលរួម​ក្នុង​ពិធី​មួយ​នៅ​អគារ «IAC» ក្រុង​ញូ​វ​យ៉​ក កាលពី​ពាក់កណ្តាល​ខែតុលា ២០១៥ ប៉ុន្តែ​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​ឆ្កែ​សប្បាយ​ចិត្តបាន​ថើប​ថ្ពាល់​របស់​នាង​។

១-​ឆ្កែ​ថើប​តារា
តារាភាពយន្ត​នាង​ឃែត​រី​ណា បូ​វ​ដេ​ន បី​ឆ្កែ​មួយ​ក្បាល​ទៅ​ចូលរួម​ក្នុង​ពិធី​មួយ​នៅ​អគារ «IAC» ក្រុង​ញូ​វ​យ៉​ក កាលពី​ពាក់កណ្តាល​ខែតុលា ២០១៥ ប៉ុន្តែ​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​ឆ្កែ​សប្បាយ​ចិត្តបាន​ថើប​ថ្ពាល់​របស់​នាង​។

២-​ផ្កាយ​រណប​វាស់​សំណើម
អង្គការ​អវកាស​សហរដ្ឋអាមេរិក (NASA) បាន​បង្ហាញ​រូបភាព​ផ្កាយ​រណប​វាស់​សំណើម​មួយ​ដែល​បង្ហោះ​ឡើង​កាលពី​ខែមករា ២០១៥ ដើម្បី​ស្ទាបស្ទង់​សំណើម​តើ​ត្រង់​ចំណុច​ណា​ជា​ទឹកកក​និង​ត្រង់​ចំណុច​ណា​ដែល​គ្មាន ?

៣-​កប់​ខ្លួន​ក្នុង​ខ្សាច់​ព្យាបាល​ជំងឺ
អ្នកជំងឺ​អេ​ហ្ស៊ី​បម្នាក់​កប់​ខ្លួន​នៅ​ក្នុង​ខ្សាច់​ដ៏​ក្តៅ​មួយ​នៅ​ក្រុង​សៃ​វ៉ា ភាគ​ខាងលិច ប្រទេស​អេ​ហ​ហ្ស៊ី​ប នៅ​កណ្តាលថ្ងៃត្រង់​ដោយ​ប្រើ​ក្រណាត់​បាំង​កម្តៅថ្ងៃ ដើម្បី​ព្យាបាល​ការ​រលាក​សន្លាក់​ដៃជើង ។

៤-​លក់​អវយវៈ​នៅ​បង់​ក្លា​ដែ​ស
បុរស​បង់​ក្លា​ដែ​សម្នាក់​បង្ហាញ​ស្នាមដំបៅ​ដែល​កើត​ពី​ការ​លួច​កាត់​ក្រលៀន​ម្ខាង​លក់​ឱ្យ​អ្នកជំងឺ​ដែល​ត្រូវការ​ប្តូរ​ក្រលៀន ។ បង់់​ក្លា​ដែ​ស​បច្ចុប្បន្ន​បាន​កើត​ជំងឺ​ក្រលៀន​ដល់​ទៅ​៨​លាន​នាក់ ព្រោះ​ជំងឺ​ទឹកនោមផ្អែម និង​មាន​អ្នកជំងឺ​ត្រូវការ​ប្តូរ​ក្រលៀន​ជាង​២០០០​នាក់ ក្នុង​មួ​ួ​យ​ឆ្នាំ ប៉ុន្តែ​រក​ក្រលៀន​បរិច្ចាគ​មិន​បាន​ទើប​មានការ​លួច​លក់​ក្រលៀន ។

៥-​របាំ​«​ដេ​ប​កេ​» ជា​ទំនៀមទម្លាប់​របស់​លី​បង់
កំលោះ​-​ក្រមុំ​លី​បង់​ស្ថិត​ក្នុង​ឈុត​ប្រចាំ​ប្រទេស​នាំ​គ្នា​រាំ​របាំ​បុរាណ ដេ​ប​កេ ក្នុង​ពិធីបុណ្យ​រាំ​ប្រចាំឆ្នាំ​នៅ​ភូមិ​ម៉ា​ស៊័​រ លាស់​ស៊ូ​វ តំបន់​ភ្នំ​នៅ​លី​បង់ ។ របាំ​ដេ​ប​កេ ជា​របាំ​ប្រពៃណី​របស់​ពលរដ្ឋ​មជ្ឈិមប្រទេស​ទាំង​លី​បង់ ហ្ស៊​ក​ដា​នី អីុ​រ៉ា​ក់ ប៉ា​ឡេ​ស្ទី​ន និង​ស៊ី​រី ដោយ​ការ​រាំ​លក្ខណៈ​ជា​ជួរ និង​ជា​និមិត្តរូប​របស់​អ្នកស្រុក ។

៦-​ពិព័រណ៍​ម៉ាំ​មី
អ្នក​សារព័ត៌​មានបាន​ថតរូប​ម៉ាំ​មី​នៅ​លើ​ឧបករណ៍​ស្គែ​ន​ដែល​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ ម៉ាំ​មី​ញូ​វ​ស៊ី​ទ្រេត ហ្វ​ម​ថូ​ម នៅ​មន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។

៧-​រដូវក្តៅ​នៅ​អា​ឡា​ស្កា
ប្រើស​មួយ​ក្បាល​ឈរ​ទំពា​ស្មៅ​ឧទ្យាន​ជាតិ​ក្នុង​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក​នៅ​រដូវក្តៅ​ដោយ​មាន​ស្មៅ​ខៀវខ្ចី​ទាក់ទាញ​សត្វព្រៃ​ចេញ​ស៊ី​ចំណី​យ៉ាងច្រើន​កុះករ ។

៨-​កំណក​ផូស៊ីល​ដាយ​ណូ​ស៊័​រ
អ្នក​បុរាណវិទ្យា​បែ​ល​ហ្ស៊ិ​ក ជីក​ឃើញ​គ្រោង​ផូស៊ីល បុរាណ​នៅ​វាល​ខ្សាច់​«​ហ្គោ​ប៊ី​» ប្រទេស​ម៉ុង​ហ្គោ​លី ដោយនៅ​តំបន់​នោះ​បាន​ទទួល​រហស្សនាម​ថា «​ជា​ហុងស៊ុយ​នាគរាជ​» ព្រោះ​ជីក​ប្រទះ​ឃើញ​ផូស៊ីល​ដាយ​ណូ​ស៊័​រ​អាយុ​ពី​៦៥​លាន​ឆ្នាំទៅ​៧០​លាន​ឆ្នាំ ៕