ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់ចាក់​! ស្ងាត់​ៗ ស្រាប់តែ​Angelina Jolie ចាញ់ក្តី​អតីត​ស្វាមី រឿង​ប្តឹង​ទារ​សិទ្ធិចិញ្ចឹម​កូន

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ របាយការណ៍​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា Brad Pitt បាន​ឈ្នះក្តី​ទទួល​បាន​សិ​ទិ្ធ​ចិញ្ចឹម​បី​ដាច់​កូន​ៗ​

សហរដ្ឋអាមេរិក ៖ របាយការណ៍​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា Brad Pitt បាន​ឈ្នះក្តី​ទទួល​បាន​សិ​ទិ្ធ​ចិញ្ចឹម​បី​បាច់​កូន​ៗ​របស់​គាត់​រួម​គ្នា ជាមួយ​អតីត​ភរិយា​គឺ​នាង Angelina Jolie បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​តុលាការ​ជា​យូរ​មក​ហើយ ចាប់តាំងពី​កំពូល​តារា​សម្តែង​ហូ​លី​វូ​ដ​ទាំង​២រូប ដែល​បាន​លែងលះ​គ្នា​កាលពី​ឆ្នាំ​២០១៩ កន្លង​មក​។ ដោយ​បន្សល់​ទុក​កូនប្រុស​-​ស្រី​ចំនួន​៦​នាក់ ដោយ​ក្នុង​ចំណោម​នោះ ៣​នាក់ ជា​កូនចិញ្ចឹម​។

បើ​តាម​សម្តី​ពី​លោក John Ouderkirk ចៅក្រម​ឯកជន ដែល​ត្រូវ​បាន​អតីត​ប្តី​ប្រពន្ធ​ខាងលើ​បាន​ជួល​ដើម្បី​ត្រួតពិនិត្យ​លើ​រឿង​ក្តី​នេះ បាន​ប្រកាស​ឱ្យ Pitt ជា​ឈ្នះក្តី​។ ខណៈ​ប្រភព​ជិត​ស្និត​មួយ​បាន​ប្រាប់​សមាគម​ន៍​អ្នក​សារព័ត៌មាន​ថា សេចក្តីសម្រេច​នេះ បាន​បង្គាប់​ឱ្យ Pitt ត្រូវ​តែ​ចំណាយ​ពេលវេលា​ជាមួយ​កូន​ៗ​ឱ្យ​បាន​ច្រើន​។

ទោះ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សម្រេច​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ខណៈ​ដែល Angelina Jolie មិន​សប្បាយចិត្ត​យ៉ាង​ខ្លាំង និង​កំពុង​តស៊ូ​តាម​ផ្លូវច្បាប់​បន្ត​ទៀត​។ នាង​ថ​ថែម​ទាំង​បាន​រិះគន់​ចំពោះ​ការ​សម្រេចចិត្ត​ចៅក្រម ដែល​មិន​អនុញ្ញាត​ឱ្យ​កូន​ៗ​របស់​ពួក​គេ ចូលរួម​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​។

ប្រភព​មួយ​ផ្សេង​ទៀត​បាន​អះអាង​ថា ការ​ជំនុំជម្រះ​ដ៏​ហ្មត់ចត់​ដែល​មាន​រយៈពេល​ជា​ច្រើន​ខែ​នេះ គឺ​មានការ​ចូលរួម​ពី​សំណាក់​សាក្សី​ជា​ច្រើន ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នកជំនាញ​ចិត្តសាស្ត្រ និង​អ្នកជំនាញ​ខាង​មើលថែ​ក្មេង ដែល​បាន​សាកសួរ​កូន​ៗ​របស់ Jolie-Pitt និង​អ្នក​ជិតខាង​របស់​អ្នក​ទាំង​២​ផង​ដែរ​។

សូម​រំលឹក​ថា Pitt ធ្លាប់​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​នាយកដ្ឋាន​កុមារ និង​សេវា​គ្រួសារ ចំពោះ​ការ​ចោទប្រកាន់​ថា លោក​បាន​ប្រើប្រាស់​ហិ.ង្សា​ទៅ​លើ​កូន​ម្នាក់​។ ប៉ុន្តែ​លោក​បាន​បដិសេធ​។ ហើយ​ក្រោយមក នាយកដ្ឋាន​កុមារ និង​សេវា​គ្រួសារ បាន​រក​ឃើញ​ថា Pitt មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​អ្វី​ដែល​បាន​ចោទប្រកាន់​នោះ​ទេ​៕ (​ដកស្រង់​ចេញពី Page Six និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ