ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ុ​ល ហំ​ម និង​មេធាវី​ផា​ន់ ច័ន្ទ​សាក់ ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ុ​ល ហំ​ម អតីតមន្ត្រី​ម​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា ។ នេះ​បើ​តាម លោក…

រាជធានី​ភ្នំពេញ ៖ លោក ប៉ុ​ល ហំ​ម អតីតមន្ត្រី​ម​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា ។ នេះ​បើ​តាម លោក អ៊ូ ច័ន្ទ​រ័​ត្ន ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន សមាជិក និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ង្គ្រោះ​ជាតិ​បាន​ឲ្យ​កោះសន្តិភាព​ដឹង នៅ​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២១ លោក ប៉ុ​ល ហំ​ម និង​មេធាវី ផា​ន់ ច័ន្ទ​សាក់ ទើបត្រូវ​បាន​ផ្តល់​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា​ហើយ ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន បន្ត​ថា លោក​កំពុង​ជជែក​គ្នា​ជាមួយ​អតីតមន្ត្រី ប្រឆាំង​មួយ​ចំនួន​ទៀត ដើម្បី​ពួក​គេ​ចូល​មក​គណបក្ស​នេះ​ផង​ដែរ ។ លោក​បញ្ជាក់​ថា​«​យើង​គម្រោង​ហៅ​មន្ត្រី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ផ្សេង​ទៀត មក​ចូលរួម​ជីវភាព​ជាមួយ​បក្ស​កែទម្រង់​កម្ពុជា​ថ្មី​នេះ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ថា ក្រៅពី​អតីត​មួយ​ចំនួន​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​ក៏​មាន​លោកស្រី ទេព សុធី អតីត​តំណាង​ខេត្តតាកែវ​ក៏​បាន​ចូលរួម​ជាមួយ​គណបក្ស​ថ្មី​នេះ​ដែរ ។

លោក​បញ្ជាក់​ថា «​ការ​ពិត​យើង​កំពុង​ជជែក​គ្នា​បន្ត​ទៀត​ជាមួយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​មក​រួបរួម​នៅ​ក្នុង​គណបក្ស​កែទម្រង់​កម្ពុជា​» ។ ចំពោះ​មតិ​របស់​មន្ត្រី​ជំនិត​របស់ លោក សម រ​ង្ស៊ី​លើក​ឡើង​ថា ការ​ដែល​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ចុះ​នោះ លោក​មាន​យោបល់​ថា មិន​យល់​ឃើញ​ដូច​ពួក​គេ​លើក​ឡើង​បែប​នេះ​ទេ ព្រោះ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មក​ទល់​បច្ចុប្បន្ន​ដូច​គ្មាន​អ្វី​ប្រសើរ​សោះ ។ អ្វី​ដែល​សំខាន់​ត្រូវ​រួម​កំលាំង​នយោបាយ​ឲ្យ​ទៅ​ជា​ប៉ូ​ល​ថ្មី​មួយ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ។ នេះ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ បើ​មិន​នាំ​គ្នា​ធ្វើ​អ្វី​ទេ​មិន​អាច​ស្តារ​ឡើង​វិញ​បាន​ឡើយ ។

គម្រោង​បន្ត​ការ​ហៅ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​មន្ត្រី​ខ្លះ​ៗ​បាន​ស្ម័គ្រចិត្ត​រួច​ហើយ ។ ឃើញ​ថា ក្រោយ​បើក​សិទ្ធិ​ឲ្យ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ មាន​មន្ត្រី​ជា​បន្តបន្ទាប់​បាន​ដាក់​លិខិត​បំពេញបែបបទ​សុំ​សិទ្ធិ​ដូច​ជា ៖ លោក ប៉ុ​ល ហំ​ម លោក ញ៉ែ​ម ប៉ុ​ញ្ញ​ឬ​ទ្ធិ លោក​មុត ច​ន្ថា លោកស្រី លី​ស្រី វិ​ណា និង​មន្ត្រី​មួយ​ចំនួន​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា ដែល​សរសេរ​ជា​អក្សរ​កាត់ «​គក​ក​» និង​មានឈ្មោះ​ជា​អក្សរ​ឡា​តាំង «CAMBODIA REFORM PARTY» ។
គណបក្ស​មាន​ទីស្នាក់ការ​កណ្តាល ផ្ទះ​លេខ​៥១៥ ផ្លូវជាតិ​លេខ​៥ ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ