ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថា ​​៖ សព​បុរស​ម្នាក់​នៅ​ក្បែរ​គល់​ដើមអម្ពិល​ ជា​ករណី​​ចង.កធ្វើ​អត្តឃា.ត

8 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ សព​របស់​បុរស​រង​គ្រោះត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​​កាលពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៨ វិច្ឆិកា នេះ​ ​ស្ថិត​នៅ​ក្រោម​ដើម​អម្ពិល​​ធំ​​មួយ ខាងក្រោយ​វត្ត​ជ្រោយ​ថ្ម ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ​ ។

ខេត្តក្រចេះ​ ៖ សព​របស់​បុរស​រង​គ្រោះត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​​កាលពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៨ វិច្ឆិកា នេះ​ ​ស្ថិត​នៅ​ក្រោម​ដើម​អម្ពិល​​ធំ​​មួយ ខាងក្រោយ​វត្ត​ជ្រោយ​ថ្ម ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ​ ។

មន្ត្រី​ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​​​ចុះ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​សាកសព ​ក៏​បាន​កំណត់​ថា ការ​ស្លាប់​របស់​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​​ស្លាប់​នៅក្បែរ​គល់​ដើម​​អម្ពិល​ ដោយ​មាន​ស្បៃ​មុង​រុំជា​ប់ក គឺជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ​។​

លោក ស៊ា​ង សុ​ភ័​ក្ក្រ ​អធិការ​រង​នគរបាល​ក្រុង​ក្រចេះ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មិនត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។ ​សមត្ថកិច្ច​​បាន​និង​​កំពុង​​ស្រាវជ្រាវ​រក​​ក្រុម​គ្រួសារ​សាច់ញាតិ ។​​ ជន​រង​គ្រោះ​អាច​ជា​មនុស្ស​មាន​សតិ​មិនល្អ ហើយ​​ការ​ធ្វើ​អត្តឃាត​ក៏​មិន​ទាន់​ដឹង​ថា ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​​ដែរ ​។

ពលរដ្ឋ​នៅ​ក្នុងភូមិ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា គេ​មិន​បានដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​មកពីណា​នោះ​ទេ​ ។ ​​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ គេ​បានឃើញ​ជន​រង គ្រោះ​​រូប​នេះ តែងតែ​ដើរ និងរ​ត់ទៅ​មក​ក្នុងភូមិនិយាយ​ម្នាក់ឯង ​​​ហើយ​ថែម​ទាំង​ដើរ​ចួ​លក្នុង​ព្រៃ​បន្លារ​នៅ​ខាងក្រោយ​ភូមិ​​ទៀត​ផង ។

​សព​របស់​ជន​រង​គ្រោះ ត្រូវ​​​អ្នក​ភូមិ​ប្រទះ​ឃើញ​​ដោយ​មាន​ស្បៃ​មុងរុំជា​ប់ក​ ​ឯ​​​ខ្លួន​ប្រាណ​មុត​ដោយ​​បន្លា ពាក់​អាវយឺត និង​ស្លៀកខោ​ទ្រនាប់​ ៕