ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​អស្ចារ្យ​មួយ​កើតឡើង​ក្នុង​បាល់ទាត់​អេ​ស្ប៉ា​ញ ក្រោយ Villarreal ឈ្នះ​ពាន UEL

2 ឆ្នាំ មុន

ប៉ូ​ឡូញ ៖ Villarreal បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្រប​ខណ្ឌ UEFA Europa League រដូវ​កាល ២០២០-២១ កាលពី​យប់មិញ

ប៉ូ​ឡូញ ៖ Villarreal បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្រប​ខណ្ឌ UEFA Europa League រដូវ​កាល ២០២០-២១ កាលពី​យប់មិញ ក្រោយ​យកឈ្នះ​លើ​ក្រុម Manchester United តាម​រយៈ​ការ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដោយ​លទ្ធផល ១១-១០​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​១២០​នាទី (​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​) ក្រុម​ទាំង​២​បាន​ត្រឹម​ស្មើគ្នា ១-១​។ ដែល​នេះ​គឺជា​លើក​ទី​ដំបូង​សម្រាប់​ប្រវត្តិ​សាស្ត្រ​ក្លិប Villarreal ដែល​ឈ្នះ​ពានរង្វាន់​មួយ​នេះ​។

តាម​ប្រភព​ពី ESPNFC បានឱ្យ​ដឹង​ថា ជ័យជម្នះ​របស់ Villarreal កាលពី​យប់មិញ គឺជា​ការ​ប្រកួត​ទី​១០ ដែល​ក្រុម​មក​ពី​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ប្រកួត​តទល់​គ្នា​ជាមួយ​ក្រុម​មក​ពី​លី​គ​កំពូល​អង់គ្លេស Premier League ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ សម្រាប់​ពានរង្វាន់​ធំ​របស់​ទ្វីបអឺរ៉ុប ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ ដោយ​ក្នុង​នោះ ពួក​គេ​បាន​យកឈ្នះ​ទាំង​១០​លើក​តែ​ម្តង​។

ស្រប​ពេល​ដែល​លោក Unai Emery គ្រូបង្វឹក​ក្រុម Villarreal ក្លាយជា​គ្រូបង្វឹក​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់ Europa League ច្រើន​បំផុត ពោល​គឺ​ចំនួន​៤​លើក​។ ដោយ​ក្នុង​នោះ​ឈ្នះ​៣​លើក នៅ​ពេល​លោក​ជា​គ្រូបង្វឹក​ក្រុម Sevilla៕

លោក Unai Emery

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ