ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយ​ឧត្តមសេនីយ៍​ គន់ គី​ម ​នាំ​អាវ​រងារ​​​សម្ដេច​តេ​ជោ​​​ចែក​ជូន​កងទ័ព​​

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ដោយ​ការ​គិតគូរ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ ដែល​ជា​របង​ការពារ​ទឹកដី​មាតុភូមិ​​កម្ពុជា​នោះ កាលពី​ថ្ងៃ​ទី​០៧​ វិច្ឆិកា ឆ្នាំ២០១៥ ​លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម ​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ នាយ​សេ​នា​ធិការ​ចម្រុះ តំណាង​ឱ្យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​យក​អាវ​

រ​ងារ​ ទៅ​​ចែក​ជូន​ដល់​​កងទ័ព​នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​១៤ ​ដែល​មាន​ទីតាំង​​ស្ថិត​នៅ​ភ្នំ​បាយ​ឃ្លះ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។

លោក​​ឧត្តមសេនីយ៍ទោ​ គឹម សេង​ង​ន ​មេបញ្ជាការ​កងពល​បាន​​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​​សម្ដេច​តេ​ជោ ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ​ដែល​បាន​ផ្ដល់​អាវរ​ងារ​ចែក​ជូន​ដល់​កងកម្លាំង​ជួរ​មុខ​ ស្រប​ពេល​ដែល​ខែរងារ​ជិត​​ចូល​មក​ដល់​ ។​

នេះ​សបញ្ជាក់​ឱ្យ​​ឃើញ​ពី​ការ​យកចិត្តទុកដាក់​​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំង​​៣​ ដែល​កំពុង​ឈរជើង​ការ​ពារ​នៅ​តាម​ខ្សែ​​បន្ទាត់​ព្រំដែន ​។ ​លោក​មេ​បញ្ជា​រការ​​បាន​ប្ដេជ្ញា​អនុវត្ត​ភារកិច្ច​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដីជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​ នា​ពេល​បច្ចុប្បន្ន​នេះ​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព