ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះធម្មជាតិលើកនេះ ​បង្កឱ្យ​ប្រេះ​កាត់​ផ្លូវ​​កាំ​ជណ្តើរ​​​មុខ​ផ្ទះ​​​ស្រុត​ចូល​ទន្លេ​តែ​​ម្តង​ !

2 ឆ្នាំ មុន
  • កណ្តាល

​​ខេត្តកណ្តាល​ ៖ ​គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​ កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល…

​​ខេត្តកណ្តាល​ ៖ ​គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​ កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្តាល បណ្តាល​អោយ​ផ្ទះ​ប្រជា​ពលរ​ដ្ឋខ្មែរ និង​វៀតណាម​មួយ​ចំនួន ​បាន​បាក់​ស្រុត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ និង​ជា​ច្រើន​ខ្នង​ទៀត​កំពុង​បង្ខំចិត្ត​រុះរើ​បណ្តើរ​ៗ​ ។

បើ​តាម​ប្រជា​ពលរដ្ឋ​រង​គ្រោះ​បាក់​ស្រុត​ច្រាំង​ទន្លេ​ទាំង​ខ្មែរ ​និង​វៀតណាម បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ទាំង​អួល​ដើម​.កថា ពួក​គាត់​រស់នៅ​តំបន់​ជួរ​មាត់ទន្លេ​នេះ​ តាំងពី​ឆ្នាំ​ប៉ែ​ត​ជាង​ដោយ​មាន​ក្បាលដី​មួយ​ឡូត៍​ៗ​ប្រហាក់ប្រហែល​គ្នា​។​ប៉ុន្តែ​កាលពី​ជាង​២០​ឆ្នាំ​មុន​រង​គ្រោះ​បាក់​ច្រាំង​ទន្លេ​មួយ​ដង​ហើយ​។​ នៅ​សល់​បណ្តោយ​ដី​ខ្លះ​ជាង​៣០​ម៉ែត្រ ខ្លះ​ជាង​២០​ម៉ែត្រ​សម្រាប់​សង់ផ្ទះ​ស្នាក់​នៅ​មក​ដល់​បច្ចុប្បន្ន​នេះ​។​ ស្រាប់តែ​ឥឡូវ​ត្រូវ​បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់ទាំង​ស្រុង​មិន​មាន​យក​អ្វី​បាន​នោះ​ទេ ហើយ​ការ​បាក់​នេះ​គឺជា​គ្រោះ​ធម្មជាតិ មិន​មាន​ទូក​បូម​ខ្សាច់​ឡើយ​។​

ពលរ​ដ្ឋ​បញ្ជាក់​បន្ថែម​ថា គ្រោះ​បាក់​ច្រាំង​ទន្លេ​ម្តងនេះ​ ខុស​ពី​មុន ដោយ​ពី​មុន​បាក់​បន្តិច​ៗ សារ​នេះ​ប្រេះ​កាត់​ពី​ផ្លូវ​កាំជណ្តើរ​មុខ​ផ្ទះ​ស្រុត​យក​តែ​ម្តង​។​ នេះ​សំណាង​ហើយ ​ដែល​បាក់​ពេល​ថ្ងៃ​ដឹង​មុន​នាំ​ប្រពន្ធ​កូនចៅ​រត់​ចេញ​ទាន់​ពេលវេលា ​ទើប​មិន​មាន​គ្រោះថ្នាក់​មនុស្ស ​តែបើ​ស្រុត​ពេល​យប់​វិញ​ប្រាកដជា​មាន​មនុស្ស​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ​។

ទន្ទឹម​នោះ​ ពលរ​ដ្ឋរង​គ្រោះ​សូម​សំណូមពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ប្រធាន​កាកបាទក្រហម មេត្តា​ជួយ​ដល់​ពួក​គាត់​ផង ព្រោះ​ទាំង​ដី​ផ្ទះ សម្ភារ សម្លៀក​បំពាក់ ចានឆ្នាំង បាត់បង់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់ហើយ​គ្មាន​អ្វី​ទីពឹង​ទៀត​ទេ ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក ខ្មៅ រ៉​ន មេឃុំ​ព្រែក​ដាច់ បានអោយ​ដឹង​ថា ផ្ទះ​ពលរ​ដ្ឋរង​គ្រោះ​សរុប​២៥​គ្រួសារ បាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​៥​គ្រួសារ និង​២០​គ្រួសារ​ទៀត​កំពុង​រុះរើ​បណ្តើរ​។ ​ហើយ​អាជ្ញាធរ​ឃុំ ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​ណែនាំ​អោយ​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន និង​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ខេត្ត និង​កាកបាទក្រហម​ខេត្ត​កំពុង​រៀបចំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ ត្រៀម​ចែក​ជូន​ដល់​ពួក​គាត់​។ ហើយ​ចំពោះ​រឿង​រក​ដី​អោយ​ពួក​គាត់​ស្នាក់​នៅ គឺ​ឃុំ​មិន​មាន​លទ្ធភាព​ទេ​ ។ ដោយ៖ ស៊ឹម សាន់

អត្ថបទសរសេរ ដោយ