ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមលើក​ពេលសវនាការ​សំណុំរឿង​អតីតប្រធាន​អង្គការ”ផ្ទះយើង”

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចៅក្រមសាលា​ដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៦​ វិច្ឆិកា បានសម្រេច​លើកពេលសវនាការ​សំណុំរឿងជនជាប់ចោទ​ជាអតីតប្រធាន​អង្គការ”ផ្ទះយើង”​

រាជធានីភ្នំពេញ ៖ ​ចៅក្រមសាលា​ដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៦​ វិច្ឆិកា បានសម្រេច​លើកពេលសវនាការ​សំណុំរឿងជនជាប់ចោទ​ជាអតីតប្រធាន​អង្គការ”ផ្ទះយើង”​ទៅធ្វើនៅថ្ងៃក្រោយ​ ដោយមិនទាន់​កំណត់កាល​បរិច្ឆេទច្បាស់លាស់ ​ដោយសារអវត្តមានមេធាវី ។

ជនត្រូវចោទជាអតីត​ប្រធានអង្គការខាងលើឈ្មោះ​ ហង្ស វិបុល ភេទប្រុស​ អាយុ៤៦ឆ្នាំ ​ត្រូវបាននគរបាល​នាយកដ្ឋានប្រឆាំងការ​ជួួញដូរមនុស្ស​​និងការពារអនីតិជនក្រសួង​មហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី០២ ​មីនា ២០១៥​ តាមពាក្យបណ្តឹងរបស់​អាណាព្យបាលជន​រងគ្រោះអាយុក្រោម១៥ឆ្នាំ ​ដែលស្នាក់នៅក្នុងអង្គការនោះ ​។ ក្រោយមក​ប្រធាន​អង្គការ”ផ្ទះយើង” ​ត្រូវបានតំណាង​អយ្យការចោទប្រកាន់ពី​បទអំពោះអាសប្រឆាំង​នឹងអនីតិជន​ ដែលមាន​ជនរងគ្រោះជាច្រើននាក់ ។

ព័ត៌មានលម្អិតនឹ​ងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕