ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ Lemur អាច​នឹង​ផុត​ពូជ​នៅ​ឆ្នាំ​2036

8 ឆ្នាំ មុន

រយៈពេល​ជា​ច្រើ​ឆ្នាំ ពូជ​សត្វ Lemur ប្រឈម​នឹង​ការ​ផុត​ពូជ ។ នេះ​ដោយសារ​តែ​ការ​កា.ប់​បំផ្លាញ​ព្រៃឈើ​ជា​និរន្តរភាព​ជា​ច្រើន​ទសវត្សរ៍ ការ​រុករក​រ៉ែ ការ​បរបា.ញ់ និង​ការ​ដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ដែល​ជា​ជម្រក​

រយៈពេល​ជា​ច្រើ​ឆ្នាំ ពូជ​សត្វ Lemur ប្រឈម​នឹង​ការ​ផុត​ពូជ ។ នេះ​ដោយសារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​និរន្តរភាព​ជា​ច្រើន​ទសវត្សរ៍ ការ​រុករក​រ៉ែ ការ​បរបាញ់ និង​ការ​ដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ដែល​ជា​ជម្រក​ធម្មជាតិ​របស់​សត្វ Lemur នៅ​លើ​ផែនដី​នេះ ។

ឥឡូវនេះ​ពូជ​ធម្មជាតិ​របស់​សត្វ Lemur មាន​ចំនួន​តិចតួច​បំផុត​នៅ​លើ​កោះ ដែល​បញ្ហា​នេះ​បង្ខំ​ឱ្យ​សត្វ Lemur ពូជ​ដទៃ​ផ្សេង​ទៀត​ដែល​រាប់​មិន​អស់​ឈាន​ទៅ​ផុត​ពូជ ។ កាលពី​ទសវត្សរ៍​មុន​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​ត្រូវ​បាន​គេ​អនុវត្ត​ដើម្បី​អភិរក្ស​ចំនួន​សត្វ​Lemur ដែល​នៅ​សេសសល់ ។

អំពើ​ពុករ​លួ​របស់​រដ្ឋាភិបាល និង​អសមត្ថភាព​ក្នុង​ការ​ពង្រឹង​ច្បាប់ មាន​ន័យ​ថា ការ​រឹត​បន្តឹង​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​មិន​ត្រូវ​បាន​ពង្រឹង ឬ​ព្រងើយកន្តើយ​ទាំងស្រុង ។ ភាព​ក្រីក្រ​ខ្លាំង​នៃ​ប្រទេស​ជាតិ​មួយ​នេះ​ក៏​បាន​បង្ខំ​ឱ្យ​អ្នកស្រុក​ជា​ច្រើន​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ ឬ​ជីក​រក​មាស​ក្នុង​គោលបំណង​ដើម្បី​ទ្រទ្រង់​ជីវិត​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​បាញ់​សម្លាប់សត្វ Lemur ជា​អាហារ ។ បច្ចុប្បន្ន​នេះ​ភាគច្រើន​នៃ​សត្វ Lemur ដែល​នៅ​សេសសល់​អាច​នឹង​ប្រទះ​ឃើញ​នៅ​ក្នុង​សួនសត្វ និង​ការ​ប្រមូល​ជា​ឯកជន​ប៉ុណ្ណោះ​។ សត្វ Lemur នឹង​ឈាន​ដល់​ការ​ផុត​ពូជ​ដូច​ពូជ​សត្វ​មួយ​ចំនួន​ទៀត​ដែល​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ៕