ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​លក់​តុក្កតា​សិច​យក​ប្រាក់​ព្យាបាល​ចៅ

8 ឆ្នាំ មុន

សារព័ត៌មាន «​ញូ​វ​១៦៣» របស់​ចិន​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោកយាយ​ជនជាតិ​ចិន​ម្នាក់​អង្គុយ​លក់​តុក្កតា​សិច​ឱ្យ​កម្មករ​សំណង់​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​ឡា​ង​ហ្វា​ង ខេត្ត​ហ៊ឺ​ប៉ើ​យ ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ចៅប្រុស ។

សារព័ត៌មាន «​ញូ​វ​១៦៣» របស់​ចិន​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោកយាយ​ជនជាតិ​ចិន​ម្នាក់​អង្គុយ​លក់​តុក្កតា​សិច​ឱ្យ​កម្មករ​សំណង់​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​ឡា​ង​ហ្វា​ង ខេត្ត​ហ៊ឺ​ប៉ើ​យ ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ចៅប្រុស ។ តុក្កតា​មួយ​មាន​តម្លៃ​២៩៨​យាន់ ឬ​ប្រហែល​៥០​ដុល្លារ ។

ការ​លក់​តុក្កតា​សិច​របស់​លោកយាយ​រូប​នោះ ដើម្បី​កុំឱ្យ​អ្នកទិញ​ខ្មាស​អៀន គាត់​តុបតែង​កាយ​ជា​បុរស​អង្គុយ​លក់ និង​ប្រសិនបើ​អតិថិជន​ចង់ឱ្យ​យក​ទំនិញ​ទៅ​ដល់​ផ្ទះ​ក៏​បាន។ លោកយាយ​យ៉ា​ង​ធ្វើ​បែប​នោះ ព្រោះ​ចង់បាន​ប្រាក់​សម្រាប់​ព្យាបាល​ចៅប្រុស​របស់​គាត់​ដែល​កើត​ជំងឺឈាមសស៊ីឈាមក្រហម ។

លោកយាយ​យ៉ា​ង​ឱ្យ​ដឹង​ថា គាត់​មានគំនិត​លក់​តុក្កតា​សិច​ដល់​កម្មករ​សំណង់ ព្រោះ​យល់​ថា ពួក​គេ​ភាគច្រើន​នៅ​លីវ ដូច្នេះ​ត្រូវការ​ដៃគូ​រួម​ភេទ ៕