ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​ខ្មែរ​១៤​នាក់​​បន្តលួច​ឆ្លង​ដែន​ទៅ​ថៃ ទោះ​​កូវីដ​១៩​កំពុង​ឆ្លង​​រាត​ត្បាត​ក្តី​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ទោះបី​ជា​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​រាតត្បាត​មិន​ទាន់​មានកា​ថមថយ ​ទាំង​នៅ​ក្នុង​ប្រទេស​ដូច​ជា​នៅ​ប្រទេស​ថៃ​ក្តី នៅតែមាន​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ចាញ់បោក​មេខ្យល់​បន្ត​លួច​ឆ្លង​ដែន​ដដែល ហើយ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​បានជា​បន្តបន្ទាប់ ​។ ​ជាក់ស្តែង​ ពលករ​ចំនួន​១៤​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៤…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ទោះបី​ជា​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​រាតត្បាត​មិន​ទាន់​មានកា​ថមថយ ​ទាំង​នៅ​ក្នុង​ប្រទេស​ដូច​ជា​នៅ​ប្រទេស​ថៃ​ក្តី នៅតែមាន​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ចាញ់បោក​មេខ្យល់​បន្ត​លួច​ឆ្លង​ដែន​ដដែល ហើយ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​បានជា​បន្តបន្ទាប់ ​។

​ជាក់ស្តែង​ ពលករ​ចំនួន​១៤​នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៤ ​ឧសភា ​២០២១​ ពី​គោលដៅ​២​ផ្សេង​គ្នា​ ក្នុងស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ ។ ​នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។

​ប្រភព​ថា ​ពលករ​១១​នាក់​ដែល​មក​ពី​ខេត្តបាត់ដំបង ​និង​ខេត្តសៀមរាប ​ត្រូវ​បាន​ភាគី​ថៃ​ចាប់ខ្លួន​ក្នុងភូមិ​ និង​ឃុំ​ថាប់​ភ្រិ​ក​ស្រុក​អារញ្ញ​ ហើយ​ក្រោយ​សួរនាំ​ពួក​គេ​ប្រាប់​សមត្ថកិច្ច​ថៃ​ថា​ ប្រុង​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​ឈុ​ន​បុរី​ និង​ក្រុង​បាងកក​។​ដោយឡែក​ពលករ​៣​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ភាគី​ថៃ​ចាប់ខ្លួន​ក្នុងភូមិ​ប៉ា​រ៉ៃ​ថ្មី​ ឃុំ​ប៉ា​រ៉ៃ​ ស្រុក​អារញ្ញ​ក្នុង​ថ្ងៃ​ដដែល ​ដោយ​ប្រាប់​ថា​ពួក​គេ​ប្រុង​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​នៅ​ផ្សារ​(​ដិត​ថៃ​)​ក្នុង​ផ្សារ​រុង​ក្លឿ​។​

ពលករ​ទាំង​១៤​នាក់​ខាងលើ​ ក្រោយ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​ភាគី​ថៃ​ក៏បាន​ធ្វើការ​ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​របស់​គេ​មុន​ទំនាក់ទំនង​បញ្ជូន​ឲ្យ​ភាគី​កម្ពុជា​តាម​ច្រក​តំបន់​ម៉ា​ឡៃ ​ឬ​ច្រក​កិច្ចព្រមព្រៀង​គឺ​ច្រករបៀង​អូរ​បី​ជាន់​ក្នុង​ស្រុក​​​អូរ​ជ្រៅ​ ឬ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕​ ដោយ៖ ​មុត​ សា​រុន

អត្ថបទសរសេរ ដោយ