ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​កើន​ឡើងជា​រៀង​រាល់​ខែ

8 ឆ្នាំ មុន

ហ្វេ​ស​ប៊ុ​ក​(Facebook) មាន​អ្នក​ប្រើប្រាស់ ១,៥​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើងជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន ពោល​គឺ​កើនឡើង​ចំនួន​១១% ក្នុង​ប្រាក់​ចំណេញ ។

ហ្វេ​ស​ប៊ុ​ក​(Facebook) មាន​អ្នក​ប្រើប្រាស់ ១,៥​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើងជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន ពោល​គឺ​កើនឡើង​ចំនួន​១១% ក្នុង​ប្រាក់​ចំណេញ ។ ជាមួយ​គ្នា​នេះ​ដែរ​មនុស្ស​ស្ទើរតែ​៩០០​លាន​នាក់​ប្រើប្រាស់ Facebook តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ។ 

បណ្តាញ​សង្គម Facebook បច្ចុប្បន្ន​មាន​ចំនួន​ពាក់កណ្តាល​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ជា​សមាជិក ។ រីឯ​ប្រាក់​ចំណូល​វិញ​កើនឡើង​៤០%​ក្នុង​រយៈពេល​៣​ខែ​រហូត​ដល់​ខែកញ្ញា ។ ក្រុមហ៊ុន​ឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​មាន​មនុស្ស​ច្រើន​ជាង​១​ពាន់​លាន​នាក់​ចូល​ទៅ​កាន់ Facebook ជា​រៀងរាល់ថ្ងៃ និង​ចំនួន​អ្នក​ប្រើប្រាស់​ប្រចាំខែ​កើន​ដល់​១,៥៥ ពាន់​លាន​នាក់​កើនឡើង​១៤​ភាគរយ​ធៀប​ទៅ​ឆ្នាំ​មុន ។ 

ស្ថាបនិក​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្ស៊ា​ក​ឃើ​ប៊ើ​ក និយាយ​ថា «​យើង​ទទួល​បាន​របាយការណ៍​ប្រចាំត្រីមាស​ល្អ និង​សម្រេច​បានការ​ងារ​ច្រើន ។ យើង​នឹង​ផ្តោត​លើ​ការ​ច្នៃប្រឌិត និង​វិនិយោគ​សម្រាប់​រយៈពេល​វែង​ដើម្បី​បម្រើ​ដល់​សហគមន៍​របស់​យើង និង​កា​រត​ភ្ជាប់​ទៅ​កាន់​ពិភពលោក​ទាំងមូល​» ៕