ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយក្រីក្រ ​និងចាស់ជរា​គ្មាន​ទីពឹង​ទទួល​អំណោយពីកាកបាទ​ក្រហម​​ខេត្ត​

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទាល់​ក្រ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២០​គ្រួសារ ក្នុង​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង ។

ខេត្តរតនគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទាល់​ក្រ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​២០​គ្រួសារ ក្នុង​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង ។

លោក​ទន់ ពៅ ចៅ សង្កាត់​កាចា​ញ​បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​ទីទាល់​ក្រ និង​ជន​ចាស់ជរា​ទាំង​២០​គ្រួសារ ដែល​មក​ទទួល​អំណោយ​​មនុស្សធម៌​នា​ពេល​នេះ គឺជា​ជន​ក្រីក្រ​ពិតប្រាកដ ដែល​សង្កាត់​ជ្រើសរើស​មក​ពី​ភូមិ​ចំនួន​៤ ។

លោក​លី វិ​ន អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ក្នុង​ការ​ជួយ​ដល់​ប្រពល​រដ្ឋ ដែល​ជួប​ប្រទះ​នៅ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ លោក​ថ្លែង​ថា ទីណា​មាន​ទុក​លំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​ចុះ​ជួយ​ជា​និច្ច ។

លោក​បន្ត​ថា ថ្វី​ត្បិត​តែ​អំណោយ​ដែល​សាខា​ផ្តល់​ជូន​នា​ពេល​នេះ មាន​តិចតួច​ក៏​ពិតមែន តែ​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​សិល្ប​:​នៃ​ការ​ចែករំលែក​របស់​ប្រជាពលរដ្ឋ​យើង ពីព្រោះ​ថា អំណោយ​ទាំងនេះ គឺ​បាន​មក​ពី​ការ​បរិ​ច្ឆា​គ​របស់​សប្បុរសជន​នានា​តាម​រយ​:​សាខា​កាកបាទក្រហម​ខេត្ត ។

អំណោយ​ដែល​សាខា​ផ្តល់​ជូន​នា​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ឃី​ត​១​កញ្ចប់ និង​ថវិកា​៤០.០០០​រៀល​ផង​ដែ ៕