ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋមួយ​គ្រួសារ​អំពាវ​នាវ​សុំ​សម្តេច ហ៊ុន សែន​ ជួយក្រោយ​ចាញ់​ក្តី

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារបាន​ស្នើ​សុំកាសែតទូរ​ទស្ស​ន៍ជួយ​ផ្សព្វផ្សាយ​នូវ​ភាពអ​យុ​ត្តិ​ធ​ម៌ដ៏​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ ដោយសារ​មាន​បណ្តឹងពី​ភាគី​ដើមចោទ​ ដោយចោទប្រកាន់ច្រើន​លើក​ច្រើន​សាដែល

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារបាន​ស្នើ​សុំកាសែតទូរ​ទស្ស​ន៍ជួយ​ផ្សព្វផ្សាយ​នូវ​ភាពអ​យុ​ត្តិ​ធ​ម៌ដ៏​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ ដោយសារ​មាន​បណ្តឹងពី​ភាគី​ដើមចោទ​ ដោយចោទប្រកាន់ច្រើន​លើក​ច្រើន​សាដែល​ពី​ដំបូង​ប្តឹង​ទាមទារ​ដី​កេ​រ្តិ៍ បន្ទាប់​មក​ប្តឹង​ទំនាស់​ដីធ្លី និង​ចុងក្រោយ​ប្តឹងចោទ​ជា​កូនបំណុល​ទៅ​វិញ ហើយ​ត្រូវ​តុលាការខេត្តចុះ​មក​អាន​ដីការក្សារ​ការពារ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ វិច្ឆិកា ​​២០១៥ តែ​គ្រួសារខាងលើ​មិន​ព្រម​ទទួលយក​ឡើយ​។

បុរស​ឈ្មោះ សឿង ម៉ា​រ៉ា អាយុ​៥២​ឆ្នាំ រសនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​រៀបរាប់ថា មុន​ដំបូង​ឡើយបុរស​ឈ្មោះ អ៊ិ​ន ណា​រី បាន​ប្តឹង​ទាមទារ​ដី​កេ​រ្តិ៍ពី​សង្គមចាស់ដែល​គ្រួសារ​គាត់កំពុងរស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ មក​ដល់​សព្វថ្ងៃ មាន​ទំហំ៣៦គុណ​១០០​ម៉ែត្រ ជា​ដី​ស្របច្បាប់មានអាជ្ញាធរភូមិ-ឃុំ និង​ស្រុកទទួល​ដឹង​ឮ មាន​ទាំង​បង្កា​ន់​ដី​ទៀត​ផង តែ​ប្តឹង​ទាមទារ​មិន​បាន​ស​ម្រ​ច​ក៏​ប្រែបណ្តឹងទៅ​ជា​ប្តឹង​ទំនាស់​ដីធ្លី​វិញ ប៉ុន្តែ​នៅ​តែ​មិន​បាន​សម្រេច​ទៀត ក្រោយមកក៏​ប្រែ​មក​ប្តឹង​ថា ម្តាយក្មេក​គាត់ឈ្មោះ ប៉ែន វ៉ា​ត ជា​កូនបំណុល​ទៅ​វិញ ខណៈ​ដែល​គ្រួសារ​គាត់មិន​ដែល​ខ្ចីប្រាក់​ពី​ឈ្មោះ អ៊ិ​ន ណា​រី មួយ​រៀល​ម្តងណាឡើយ ។

ហើយ​បណ្តឹង​ទាំងនេះ​បាន​អូស​បន្លាយ​រាប់​ឆ្នាំ តាំងពី​សាលាដំបូង​ដល់សាលាកំពូល និង​បានចុះ​មក​អនុវត្ត​សាលា​ដី​កា​ជា​ច្រើន​សា ​តែ​គ្រួសារ​គាត់នៅ​តែ​ក្រាញននាល មិនព្រម​ចេញពី​ដី​នេះ ព្រោះ​គាត់​យល់​ថា ​អ​យុ​ត្តិ​ធ​ម៌​ខ្លាំង​ពេក ។

​បុរស​រូប​នោះ​បាន​បន្ត​ថា ដោយសារ​តែ​អំពើ​អយុត្តិធ​ម៌បែប​នេះ​ហើយ ទើប​គ្រួសារ​គាត់​បាន​ប្តឹងថ្វាយ​ទៅ​ព្រះមហាក្សត្រ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រ​ហ​ស្ថ ចុះ​ថ្ងៃ​ទី១៥ កុ​ម្ភៈ ​​២០១០ ជូនសម្តេច​ហ៊ុន​សែន បន្ទាប់​មក លោកហូ សិ​ទ្ឋិ នាយ​ខុ​ទ្ឋ​កាល័យសម្តេច​ហ៊ុន សែន ចុះហត្ថលេខា ថ្ងៃ​ទី២៣ ​កុម្ភៈ ​​២០១០ បញ្ជូនលោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៌ ដោយ​សុំ​កុំឱ្យអនុវត្តសាល​ដីការបស់សាលា​កំពូលលេខ ៥១៦ ចុះ​ថ្ងៃ​ទី​២១ ​ធ្នូ ​​២០០៧ ។

ដោយសារ​តែ​កា​ប្តឹង​ទាមទារមិន​បាន​ស​ម្រ​ចនេះ​ហើយទើប​ដើមបណ្តឹង​កាឡៃ​មកជា​ប្តឹង​ទាមទារ​បំណុល​វិញ ដោយ​ចោទ​ម្តាយក្មេកគាត់​ឈ្មោះ ប៉ែន វ៉ា​ត ជា​កូនបំណុល ទើប​នៅ​ព្រឹក​ថ្ងៃ​ទី០៤ ​​វិ​ឆ្ឆិ​កា តុលាការខេត្ត​បាន​មក​អានដីការក្សា​ការពារ​លើ​ដី​របស់​គាត់​ទៅ​វិញ តែ​គាត់​មិន​ឱ្យ​ចូល​ក្នុង​របងភូមិ​គាត់​ឡើយ ។

ក្រុម​គ្រួសារ​គាត់បាន​សំណូមពរ​ជា​ថ្មីដល់​តុលាការខេត្តមេត្តា​បញ្ឈប់​សកម្មភាពរុក​គួ​ន​គ្រួសារគាត់​តាម​បណ្តឹង​របស់​ឈ្មោះ អ៊ិ​ន ណា​រី ទៀត​ទៅ និង​សំណូមពរ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​សម្តេច មេត្តា​​ជួយ​រក​យុ​ត្ត​ធ​ម៌ជូន​គ្រួសារ​គាត់​ជា​ថ្មី​ទៀត​ផង ៕ ​