ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុនីនាថ ស្និទ្ធស្នាល​ជាមួយ​ប្អូនធម៌​តើ​អាច​ក្លាយជា​ស្នេហា​ទេ ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ពេល​កន្លង​មក​តារា​សម្តែង នី មុនីនាថ រសាត់​ប៉ះ​ជាមួយ​ព័ត៌មាន​ថា បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ​កុន​ផង និង​ជាមួយ​អ្នកជំនួញ​ផង ។ បណ្តា​ព័ត៌មាន​លេចឮ​មិន​ប្រាកដប្រជា​ទាំងនោះ​បង្ក​ឱ្យ​តារា

រាជធានី​ភ្នំពេញ ៖ នា​ពេល​កន្លង​មក​តារា​សម្តែង នី មុនីនាថ រសាត់​ប៉ះ​ជាមួយ​ព័ត៌មាន​ថា បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ​កុន​ផង និង​ជាមួយ​អ្នកជំនួញ​ផង ។ បណ្តា​ព័ត៌មាន​លេចឮ​មិន​ប្រាកដប្រជា​ទាំងនោះ​បង្ក​ឱ្យ​តារា​ទឹកភ្នែក នី មុនីនាថ ល្វីងមុខ​មិន​ស្ទើរ​ទេ ។

មហាជន​កត់សម្គាល់​ឃើញ​ថា កញ្ញា​នី មុនីនាថ ហាក់​មិន​សមប្រកប​ជាមួយ​ចំណងស្នេហា​សោះ ។ ពី​មុន​តារា​សម្តែង​រូប​នេះ​ធ្លាយ​ដំណឹង​ថា បុរស​អាណិកជន​នៅ​អា​មេ​រិ​កតាម​ស្នេហ៍​រហូត​ឈាន​ដល់​ភ្ជាប់ពាក្យ​ភ្ជាប់​សម្តី មាន​ចាស់ទុំ​ដឹង​ឮ​ទៀត​ផង ។ លើស​ពី​នេះ​ទទួល​ដំណឹង​ថា មុនីនាថ អាច​នឹង​ចូល​រោងការ​តាម​គន្លង​ប្រពៃណី រួច​ហើយ​នឹង​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​សាង​អនាគត​ថ្មី​ជាមួយ​ស្វាមី​នៅ​អា​មេ​រិ​ក​ដូច​មិត្តភក្តិ​គឺ​នាង​សារាយ ស​ក្ខ​ណា ដែរ ។

ក្រោយមក​ទាំង​មុនីនាថ និង​ម្តាយ​របស់​នាង​អះអាង​ថា នោះ​ជា​រឿង​យល់​ច្រឡំ និង​បដិសេធ​ថា​មិន​បាន​ភ្ជាប់ពាក្យ​ទេ ។ ម្ល៉ោះហើយ​ព័ត៌មាន​រៀប​ការ​របស់​នី មុនីនាថ ថា នឹង​ធ្វើ​ឱ្យ​កក្រើក​ក្នុង​សង្គម​សិល្បៈ​នា​ចុងឆ្នាំ​២០១៥​នេះ មិនឃើញ​កើតឡើង​ទេ ។ ទោះ​ជាយា​៉​ង​ណា​ក្តី នៅ​ចុងឆ្នាំ​នេះ នី មុនីនាថ លេចឮ​ថា​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ​ផលិតកម្ម​មួយ​ឈ្មោះ «​ប៊ី​ខេ​អេស​» គឺ​លោក​ភក្តី ។ ថៅកែ​រូប​នោះ ក្រៅពី​មាន​ប្រាក់​ច្រើន​ក៏​មាន​វ័យក្មេង សង្ហា និង​ជា​តារាចម្រៀង​ទៀត​ផង ។ ម្ល៉ោះហើយ​ចាប់តាំងពី​ផលិតកម្ម​ថ្មី​នេះ​កកើត​ឡើង​មក គេ​តែងតែ​ឃើញ​មុនីនាថ ចេញចូល​ជាមួយ​ផលិតកម្ម​នេះ ហើយ​ឧស្សាហ៍​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​គ្នា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ពីរ​ដួង​នេះ ។

ជំនួប​ក្នុង​ពិធី​ក្រុង​ពលី​ដំណើរការ​ថត​រឿង «​វិស្សមកាល​មរណៈ​» នី មុនីនាថ បាន​បកស្រាយ​ទាក់ទិន​នឹង​ច​ម្ង​ល់​មហាជន ក៏​ដូច​ជា​សារព័ត៌មាន​ថា នាង និង​ថៅកែ​ផលិតកម្ម​ប៊ី​ខេ​អេស ពិតជា​ស្និទ្ធស្នាល​គ្នា​ប្រាកដ​មែន តែ​មិន​អាច​កើត​ចេញ​ជា​រឿង​ស្នេហា​ទេ ។ «​រវាង​លោក​ភក្តី និង​នាង​ខ្ញុំ គឺ​មាន​វ័យ​ខុស​គ្នា​ឆ្ងាយ គាត់​មាន​វ័យ​ប្អូន​ខ្ញុំ​៥​ទៅ​៦​ឆ្នាំ មិន​អាច​កើត​ចេញ​ជា​ស្នេហា​បាន​ទេ គឺ​ភាព​ផ្អែមល្ហែម​នេះ​ជា​ការ​រាប់អាន​បែប​បង​ប្អូនធម៌​ប៉ុណ្ណោះ ។ អត់​មាន​អ្វី គឺ​អត់​ហើយ ។ បើ​និយាយ​ពី​ភាព​ស្និទ្ធ គឺ​ស្និទ្ធ​ជាមួយ​ឪពុក​ម្តាយ​គាត់​ខ្លាំង​ជាង​គាត់​ទៅ​ទៀត ។ កាន់តែ​ខុស គឺ​លោក​ភក្តី គាត់​នឹង​ចូល​រោងការ​នៅ​ខែធ្នូ​ចុងឆ្នាំ​នេះ​ថែម​ទៀត ។ អុ​ី​ចឹ​ង​ហើយ​សូមកុំ​ភ្ជាប់​ជាមួយនឹង​រឿង​មួយ​នេះ​ទៀត​អី ហើយ​ក៏​មិន​ខុស​អ្វី​ដែរ​បើ​គ្រាន់តែ​បង្ហោះ​រូបភាព សប្បាយ​ៗ​បែប​មិត្តភក្តិ គឺ​គ្មាន​ប្លែក​ទេ អាច​មក​ពី​គេ​គិត​ថា​នាង​ខ្ញុំ​ជាតា​រា​ម្នាក់​គេ​ស្គាល់​ច្រើន​ទើប​យល់​បែប​នេះ ។ យ៉ាងណា​ក្តី នាង​ខ្ញុំ​សុំ​មិន​និយាយ​អ្វី​វែង​ឆ្ងាយ​នោះ​ទេ ពិសេស​បណ្តា​រឿង​ស្នេហា គឺ​នាង​សុំ​មិន​បកស្រាយ ។ ចាប់តាំងពី​មាន​ព័ត៌មាន​ផ្សេង​ៗ​មក នាង​ខ្ញុំ​ពិតជា​ខ្លាច​ព័ត៌មាន​ណាស់ គេ​ចុះ​ផ្សាយ​ពី​នេះ ពី​នោះ រហូត​លែង​ចង់​ជួប​មុខ​អ្នក​សារព័ត៌មាន​ហើយ ព្រោះ​ពេល​ខ្លះ​ព័ត៌មាន​មួយ​ចំនួន​ប៉ះពាល់​អារម្មណ៍ និង​កេរ្តិ៍ឈ្មោះ​ដែរ​ប៉ុន្តែ​នាង​ខ្ញុំ​នៅ​តែ​ស្វាគមន៍​រាល់​ការ​បកស្រាយ​មិន​គេច​ចៀស​អ្នកកាសែត​ឡើយ ព្រោះ​នាង​ខ្ញុំ​យល់​ច្រើន​ពី​តារា​ដែល​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្ពស់​កាន់តែ​ត្រូវ​ខ្យល់​» ។ កញ្ញា​នី មុនីនាថ ក្នុង​ឆ្នាំ​២០១៥​នេះ បាន​សាង​ស្នាដៃ​ភាពយន្ត​ច្រើន​។ មិនតែប៉ុណ្ណោះ​នាង​ធ្វើ​ជា​ពិធី​ការិនី និង​ច្រៀង​ក្នុង​ពិធី​មង្គលការ​ផង​ដែរ ៕