ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​បង្ក្រាប​មិន​ចេះ​អស់
ភ្លុក​ដំរី​ដែល​ឆ្លាក់​យ៉ាង​ប្រណីត​នេះ រឹបអូស​រក្សា​ទុក​ក្នុង​ឃ្លាំង​នៅ​អង្គភាព​អភិរក្ស និង​សត្វព្រៃ​អា​មេ​រិ​ក​ក្រុង​ខុ​មមើ​ច ស៊ី​ទី ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​បច្ចុប្បន្ន​ក្នុង​មួយ​ឆ្នាំ​មាន​ដំរី​

១-​បង្ក្រាប​មិន​ចេះ​អស់
ភ្លុក​ដំរី​ដែល​ឆ្លាក់​យ៉ាង​ប្រណីត​នេះ រឹបអូស​រក្សា​ទុក​ក្នុង​ឃ្លាំង​នៅ​អង្គភាព​អភិរក្ស និង​សត្វព្រៃ​អា​មេ​រិ​ក​ក្រុង​ខុ​មមើ​ច ស៊ី​ទី ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​បច្ចុប្បន្ន​ក្នុង​មួយ​ឆ្នាំ​មាន​ដំរី​ត្រូវ​សម្លាប់​ជាង​២០.០០០​ក្បាល ដើម្បី​កាច់​យក​ភ្លុក ។

២-​ក្រុង​ស្ថិត​នៅ​ក្នុង​ផ្សែង​អ័ព្ទ
អគារ​ប៉េ​ត្រូ​ណាស់ កណ្តាល​ក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី រួម​ទាំង​អគារ​ផ្សេង​ទៀត គ្របដណ្តប់​ដោយ​ផ្សែងហុយ​ពី​ឥណ្ឌូ​ណេ​ស៊ី ធ្វើ​ឱ្យ​សាលារ​រៀន​ជា​ច្រើន​បិទទ្វារ ។

៣-​អ្នក​បើករថយន្ត​ដ៏​លេចធ្លោ
អ្នកបើកបរ​រថយន្ត​គ្មាន​គូ​ប្រៀប​នៅ​ក្រុង​ថៃ​យួន ខេត្ត​ឆាន​ស៊ី ប្រទេស​ចិន ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន ។

៤-​ម៉ូ​ដ​កៀប​សក់
ស្ត្រី​ចិន​ក្នុង​ក្រុង​ប៉េ​កាំ​ង និយម​ប្រើ​ឃ្លា​ប​កៀប​សក់​រូបភាព ផ្សេង​ៗ​គ្នា​នៅ​ក្រុង​ឈើ​ង​ទូ ខេត្ត​ស៊ី​ឈួ​ន ។

៥-​តោ​សមុទ្រ​មីរដេរដាស
តោ​សមុទ្រ​ដេក​នៅ​ពាសពេញ​ឆ្នេរសមុទ្រ​នៃ​កោះ​ប៉ា​ឡូ​មី​ណូ ។ តោសមុទ្រ​ដែល​នៅ​សល់​ទាំងនោះ​រួច​ផុត​ពី​ជំងឺ ផ្សេង​ៗ​កើតឡើង ដោយសារ​សីតុណ្ហភាព​ក្នុង​ទឹកសមុទ្រ​ឡើង​ខ្ពស់ ព្រោះតែ​អាកាសធាតុ​ក្តៅ​នៅ​ប្រទេស​ប៉េ​រូ ។

៦-​សាលារៀន​យាយ​តា
លោកតា​លោកយាយ​ជនជាតិ​កូរ៉េ​ខាងត្បូង ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ថ្នាក់រៀន ដើម្បី​ស្តាប់​ការ​អប់រំ​ពី​ការ​ថែទាំ​ក្មេង ។ តាម​ទំនៀមទម្លាប់​របស់​ជនជាតិ​កូរ៉េ ឪពុក​ម្តាយ​បាន​ចំណាយ​ប្រាក់ខែ​ដល់​តា​យាយ​ដែល​ជួយ​ថែទាំ​កូន​របស់​ខ្លួន ។

៧-​នំប៉័ង​ធំ​បំបែក​ឯតទគ្គ​កម្ម
អ្នក​ចម្អិន​នំប៉័ង​អុ​ី​តា​លី បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ដោយ​ធ្វើ​នំប៉័ង «​បា​កេ​ត​» ថ្មី តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ក្បែរ​ក្រុងមី​ឡាន មាន​ប្រវែង​១២២​ម៉ែត្រ ដោយ​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់បារាំង​មាន​ប្រវែង​១១១​ម៉ែត្រ ។

៨-​កុំ​ពិសា​ប្រៃ
អាហារ​ដ្ឋា​ន​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក បង្ហាញ​ស៊ុប​ខ្ទឹមបារាំង​ពិសា​ជាមួយ​នំប៉័ង​អាំង​២​ចំណិត ខណៈ​ពេល​គណៈកម្មការ​ផ្នែក​ម្ហូបអាហារ​មាន​សំឡេង​ជា​ឯកច្ឆន្ទ​ឱ្យ​ហាង​អាហារ​នានា​ត្រូវ​បិទ​ស្លាក​ក្នុង​មុខម្ហូប​ដោយ​បញ្ជាក់​ពី​បរិវេណ​អំបិល​ក្នុង​អាហារ​នោះ​ថា នឹង​ផ្តល់​សូ​ដ្យូ​ម​ដល់​រាង​កាយ​មិន​ឱ្យ​លើស​ពី​២,៣​មី​ល្លី​ក្នុង​មួយ​ថ្ងៃ ៕