ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ប្រើ Drone សម្រាប់​ដឹក​ជញ្ជូន​នៅ​ឆ្នាំ​2017

8 ឆ្នាំ មុន

ក្រុមហ៊ុន​ស្រាវជ្រាវ Google បាន​ប្រកាស​ថា ខ្លួន​នឹង​ដំណើរការ​ដឹក​ជញ្ជូន​តាម​យន្តហោះ Drone នៅ​ឆ្នាំ​២០១៧ ។ គម្រោង​នោះ​មានឈ្មោះ​ថា «Project Wing» ដែល​មាន​គោលបំណង​សំខាន់ គឺ​ដឹក​ជញ្ជូន​ទំនិញ​

ក្រុមហ៊ុន​ស្រាវជ្រាវ Google បាន​ប្រកាស​ថា ខ្លួន​នឹង​ដំណើរការ​ដឹក​ជញ្ជូន​តាម​យន្តហោះ Drone នៅ​ឆ្នាំ​២០១៧ ។ គម្រោង​នោះ​មានឈ្មោះ​ថា «Project Wing» ដែល​មាន​គោលបំណង​សំខាន់ គឺ​ដឹក​ជញ្ជូន​ទំនិញ​ឱ្យ​អតិថិជន​ប្រើប្រាស់​យន្តហោះ Drone ។

អ្នកដឹកនាំ​គម្រោង​សម្រាប់​ការ​ដឹក​ជញ្ជូន លោក​ដេ​វីត វ៉ូស និយាយ​ថា ក្រុមហ៊ុន​ចង់​បោះទុន​លើ​អាជីវកម្ម​ដឹក​ជញ្ជូន​តាម​អាកាស​ព្រោះ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន Amazone, Alibaba និង​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​សុទ្ធតែ​ទទួល​បាន​ជោគជ័យ ។ ចំពោះ​គម្រោង​ម​នេះ​នឹង​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​២០១៧ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា តើ Drone ប្រភេទ​អ្វី​ដែល​ក្រុមហ៊ុន Google នឹង​ប្រើប្រាស់​នោះ​ទេ ។ 

ក្រុមហ៊ុន Amazone អះអាង​បញ្ជាក់​ពី​គម្រោង​ថ្មី​របស់​ខ្លួន​ប្រើប្រាស់ Drone អាច​ដឹក​ទំនិញ​ដែល​មាន​ទម្ងន់​ដល់​ទៅ​២,៣​គីឡូក្រាម​និង​ចំណាយពេល​ត្រឹមតែ​៣០​នាទី​ក្នុង​ការ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ ។ រីឯ​ក្រុមហ៊ុន​លក់​ផលិតផល​រាយ​តាម​ប្រព័ន្ធ Online ធំ​ជាងគេ​នៅ​ចិន Alibaba ចែកចាយ​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្នុង​ក្រុង​ប៉េ​កាំ​ង សៀង​ហៃ និង​គ័ង​ស៊ូ៕