ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ភ្ជួ​រដីស្រែ​ម្នាក់ឯង ខ្យល់គ បាត់បង់​ជីវិត​ចោល​ប្រពន្ធ​កូន​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ចេញពីផ្ទះ​ទៅ​ភ្ជួរ​ដីស្រែ ស្រាប់តែ​កើត​ខ្យល់គ ដេក​ដួល បាត់បង់​ជីវិត ដោយ​ពុំមាន​អ្នក​ជួយសង្គ្រោះ ហើយ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ១០​ព្រឹក​…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ចេញពីផ្ទះ​ទៅ​ភ្ជួរ​ដីស្រែ ស្រាប់តែ​កើត​ខ្យល់គ ដេក​ដួល បាត់បង់​ជីវិត ដោយ​ពុំមាន​អ្នក​ជួយសង្គ្រោះ ហើយ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ១០​ព្រឹក​ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិតនៅ​ចំណុច​វាល​ឈ្លីក ដែលមាន​ចំងាយ​ពី​ផ្លូវជាតិ​លេខ​៦៨B ១០០​ម៉ែត្រ ក្នុងភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជនរងគ្រោះ ឈ្មោះ យិ​ញ យ៉ោ​ត ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​អាវុធ​ហ​ត្ត​ស្រុក​ចុងកាល់ បានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ បាន​បើកបរ​គោយន្ត​កន្ត្រៃ ចាក​ចេញពីផ្ទះ​ ​ទៅ​ភ្ចួ​ដីស្រែ​​តែម្នាក់ឯង ដោយ​ទុក​ប្រពន្ធ ដែលមាន​វ័យចាស់​ជរា ដេក​ឈឺ នៅ​នឹង​ផ្ទះ​។ ចំណែក​កូនៗ បានធ្វើ​ចំណាកស្រុក ទៅរក​ការងារ​ធ្វើ​នៅឯ​ប្រទេស​ថៃ​។​

​អាវុធ​ហ​ត្ត​ស្រុក​ចុងកាល់​ដដែល បាន​បន្តថា ក្រោយពី​បានទទួល​នូវ​ព័ត៌មាន​រាយការណ៍​កំលាំង​អាវុធហត្ថ​ស្រុក បាន​ចុះទៅ​
​និង​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​លើ​សាកសព និង​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ថា ជនរងគ្រោះ​ពិតជា​បាត់បង់​ជីវិត ដោយសារតែ​ខ្យល់គ​ពិតប្រាកដ​មែន​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ