ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ទុរគត​ជន​ប្រពន្ធ​ពិការ​ភ្នែក​សងខាង​ទទួល​អំណោយ

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​ទុរគត​ជន​មួយ​គ្រួសារ​ដែល​មាន​គ្នា​៣​នាក់ ក្នុង​នោះ​ប្រពន្ធ​ពិការ​ភ្នែក​សងខាង កូនស្រី​មាន​ជំងឺឆ្កួតជ្រូក រស់នៅ​ជួប​ការ​លំបាក នៅ​ក្នុងភូមិ​ម្កោ​ថ្មី ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មើលឃើញ​ពី​ភាព​លំបាក​របស់​ទុរគត​ជន​មួយ​គ្រួសារ​ដែល​មាន​គ្នា​៣​នាក់ ក្នុង​នោះ​ប្រពន្ធ​ពិការ​ភ្នែក​សងខាង កូនស្រី​មាន​ជំងឺឆ្កួតជ្រូក រស់នៅ​ជួប​ការ​លំបាក នៅ​ក្នុងភូមិ​ម្កោ​ថ្មី ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​នាំ​យក​អំណោយ​ទៅ​ជួយ​ឧបត្ថម្ភ​នា​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ ដែល​អមដំណើរ​ដោយ​លោក​អភិបាលរង​ស្រុក​មេមត់​ ព្រមទាំង​សហការី​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​រូប​លោក​បាន​ផ្លាស់​មក​កាន់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដោយ​បាន​ចុះ​ពង្រឹង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​បណ្តា​ឃុំ​នានា ក្នុង​នោះ​គឺ​ការ​ពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ។ លោកបន្ត​ថា នៅ​ពេល​កន្លង​ទៅ​រូប​លោក​បាន​ចុះ​ទៅ​កាន់​ភូមិ​ម្កោ​ថ្មី ឃុំ​ទ​ន្លូ​ង បាន​ជួបនឹង​គ្រួសារ​មួយ​ឈ្មោះ សែ​ម កែម ជា​អតីត​មេ​ភូមិ​នោះ មាន​ប្រពន្ធ​ឈ្មោះ ឆាន់ ទុំ ពិការ​ភែ្ន​ក​ទាំង​សងខាង ចំណែក​កូនស្រី​វ័យ​២២​ឆ្នាំ មាន​ជំងឺឆ្កួតជ្រូក​ទៀត រស់នៅ​ជួបនឹង​ការ​លំបាក​ណាស់ គឺ​ប្តី​បាន​ចេញ​ទៅ​រើស​ដំឡូង​បាន​១​ថ្ងៃ​៤-៥​គីឡូក្រាម​ដើម្បី​លក់​យក​លុយ​ទិញ​អង្ករ​ដាំបាយ​ហូប​ទាំង​ត្រដាបត្រដួស​បំផុត ស្រប​ពេល​ដែល​លោកស្នងការ​នគរបាល​ខេត្ត​ត្រឡប់​មក​ពី​បំពេញភារកិច្ច​នៅ​ឃុំ​ជាំ​វិញ ក៏​បាន​យក​អំណោយ​រួ​មាន​ដូច​ជា អង្ករ​៥០​គីឡូក្រាម ធុង​ទឹក​ចម្រោះ​បរិសុទ្ធ មី ត្រីខ ត្រីងៀត ឆៃប៉ូវ កន្ទេល ភួយ មុង ទឹកត្រី រួម​និង​របស់របរ​ផ្សេង​ៗ​ទៀត អម​ដោយ​ថវិការ​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែ​ឬ ។  

នៅ​ពេល​ដែល​ទទួល​បាន​អំណោយ​នេះ លោកតា និង​លោកយាយ​មាន​ទឹកចិត្ត​ត្រេកអរ​ជា​ពន់ពេក ដោយ​បាន​ស្រក់​ទឹកភ្នែក​រលីងរលោង ជាមួយ​គ្នា​នោះ​ដែរលោកតា​ក៏​បាន​លើកដៃ​សំពះបួងសួង​សូម​ឲ្យ​ទេវតា​ជួយ​ថែរក្សា ការពារ​លោកស្នងការ​នគរបាល​ខេត្ត ព្រមទាំង​សហការី​ឲ្យ​ជួប​តែ​សេចក្តីសុខ​សាន្ត​គ្រប់ពេលវេលា ។

លោក​អធិការ​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ថា នៅ​ចុង​ស​ប្តា​ហ៍​នេះ​រូប​លោក​នឹង​បន្ត​ចុះ​នាំ​យក​អំណោយ​ទៅ​ចែក​ដល់​ទុរគត​ជន​បន្ត​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ស្រុក​មេមត់ ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​ជាតិ ៕