ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Adidas​ចង់បាន​វ៉េ​ន រូ​នី ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​កីឡា

8 ឆ្នាំ មុន

ទោះបីជា​ទម្រង់​លេង​ធ្លាក់​ចុះ​គួរ​កត់សម្គាល់​ប៉ុន្តែ​វ៉េ​ន រូ​នី ខ្សែប្រយុទ្ធ​ក្លិប​Man Utd នៅ​តែ​ត្រូវ​ក្រុមហ៊ុន​Adidas​ចង់បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ដដែល។ ទីភ្នាក់ងារ​ព័ត៌មាន «​ដឹ​សាន់​» ផ្សាយ​ថា Adidas

ទោះបីជា​ទម្រង់​លេង​ធ្លាក់​ចុះ​គួរ​កត់សម្គាល់​ប៉ុន្តែ​វ៉េ​ន រូ​នី ខ្សែប្រយុទ្ធ​ក្លិប​Man Utd នៅ​តែ​ត្រូវ​ក្រុមហ៊ុន​Adidas​ចង់បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ដដែល។  ទីភ្នាក់ងារ​ព័ត៌មាន «​ដឹ​សាន់​» ផ្សាយ​ថា Adidas ជា​ស្លាក​យីហោ​កីឡា​ដ៏​ល្បី​នៅ​លើ​ពិភពលោក​មាន​ចំណាប់អារម្មណ៍​លើ​វ៉េ​ន រូ​នី ឱ្យ​ដើរតួ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​កីឡា។

របាយការណ៍​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រើប្រាស់​ផ្នែក​កីឡា​របស់​អា​ល្លឺ​ម៉​ង់​មួយ​នេះ កំពុង​ចាប់អារម្មណ៍​ផ្ដល់​កិច្ចសន្យា​ដល់​វ៉េ​ន រូ​នី ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ឱ្យ​Adidas ជំនួស NIKE ព្រោះ​បច្ចុប្បន្ន Man Utd កំពុង​ប្រើប្រាស់​ឈុត​កីឡា Adidas ខណៈ​ពេល វ៉េ​ន រូ​នី នៅ​មាន​កិច្ចសន្យា​រយៈពេល​វែង​ជាមួយ NIKE ទទួល​ប្រាក់​ឧបត្ថម្ភ​៤,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ។

ទាក់ទិន​នឹង​ការ​វិនិយោគ​របស់​Adidas ទៅ​លើ​កីឡាករ​អាយុ​៣០​ឆ្នាំ​រូប​នេះ ក្នុង​ពេល​បច្ចុប្បន្ន​តើ​អាច​ទ្រទ្រង់​បាន​ឬ​អត់? ព្រោះ​៣​ប្រកួត​ចុង​ក្រោយ​របស់​រូ​នី ទើបតែ​ស៊ុត​បញ្ចូល​ទី​បាន​តែ​មួ​ួ​យ​គ្រាប់​នៅ​គ្រប់​ក្របខ័ណ្ឌ ៕