ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថៃ​សម្តែង​រឿង «​កូន​ពស់​កេងកង​» មាន​ជំងឺ​សើ​រ​ស្បែក​ធ្ងន់ធ្ងរ ដោយសារ​លាប​និង​លេបថ្នាំ​ឱ្យ​ស្បែក​ស

2 ឆ្នាំ មុន

ថៃ ៖ សម្រាប់​ប្រិ​យ​មិត្ត​ដែល​និយម​ទស្សនា​ខ្សែភាពយន្ត​បុរាណ​ថៃ ច្បាស់​ជា​ស្គាល់​តារា​សម្តែង​គឺ លោក Winai Kraibutr ដែល​ជា​តារា​

ថៃ ៖ សម្រាប់​ប្រិ​យ​មិត្ត​ដែល​និយម​ទស្សនា​ខ្សែភាពយន្ត​បុរាណ​ថៃ ច្បាស់​ជា​ស្គាល់​តារា​សម្តែង​គឺ លោក Winai Kraibutr ដែល​ជា​តារា​សម្តែង​ជើង​ចាស់​ថៃ​ដ៏​ល្បីល្បាញ​មួយ​ដួង និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​តាម​រយៈ​ខ្សែភាពយន្ត​បុរាណ​ថៃ «​នាង​ណាត​»​។ ជា​ពិសេស​រូប​លោក​ក៏​ធ្លាប់​បាន​សម្តែង​ជា​តួ​ប្រុស ក្នុង​ខ្សែភាពយន្ត​ខ្មែរ​យើង​រឿង «​កូន​ពស់​កេងកង​» កាលពី​ឆ្នាំ ២០០១ ផង​ដែរ​។

ប៉ុន្តែ​អ្នកគាំទ្រ​បែរជា​ស្លុតចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បានឃើញ​ស្ថានភាព​បច្ចុប្បន្ន​របស់​តារា​សម្តែង​កម្ពស់​ខ្ពស់ ពោល​ពេញ​ទៅ​ដោយ​សាច់ដុំ​សង្ហា​រូប​នេះ ដែល​កំពុង​ជួប​បញ្ហា​ជំងឺ​សើ​ស្បែក​ធ្ងន់ធ្ងរ​ដែល​គេ​ហៅ​ថា Bullous Pemphigoid ដោយ​ប្រែក្លាយ​រូប​លោក​ទៅ​ជា​មនុស្ស​ផ្សេង​មួយទៀត ខុស​ពី​រូបរាង​ពី​អតីតកាល​ដាច់​ស្រឡះ​តែ​ម្តង​។ ក្រោយ​ពេល​រូប​លោក​បាន​លាប និង​លេបថ្នាំ​ជួយ​ឱ្យ​ស្បែក​ស​។ នេះ​បើ​តា​មក​សារព័ត៌មាន​ថៃ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​។

ដោយឡែក​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា កន្លង​ទៅ លោក Winai Kraibutr បាន​ចេញ​មក​បញ្ជាក់​ពី​អាកា​រៈ​ជំងឺ​សើ​ស្បែក ដែល​បាន​ធ្វើទុក្ខ​រូប​លោក​អស់​រយៈ​ជាង​១​ខែ​កន្លង​មក​ហើយ​។ ដែល​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដោយសារ​តែ​ការ​រមាស់ និង​ពងបែក​ពេញ​រូបរាង​កាយ​តែ​ម្តង​។

បច្ចុប្បន្ន​លោក Winai Kraibutr កំពុង​បន្ត​សម្រាក​ព្យាបាល ហើយ​គេ​មិន​ទាន់​ដឹង​ថា លោក​នឹង​ត្រូវ​ចំណាយពេល​យូរ​ប៉ុនណា​នោះ​ទេ ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ​។ ខណៈ​ដែល​គ្រប់​គ្នា​បាន​ត្រឹម​ជូន​លោក​ឱ្យ​ឆាប់​ជា​សះស្បើយ ដើម្បី​មក​បន្តការងារ​សិ​ល្បះ​បម្រើ​ទស្សនិក ជន​៕ (​ដកស្រង់​ចេញពី Sanook)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ