ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Neymar បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ មួយប្រភេទនេះជា​​ដូ​ស​ដំបូង​រួច​ហើយ

2 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ Neymar ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្លិប Paris Saint Germain បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​

ប្រេ​ស៊ី​ល ៖ Neymar ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្លិប Paris Saint Germain បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វី​ដ​១៩ សម្រាប់​ដូ​ស​ដំបូង រួចរាល់​ហើយ​។ គួររំលឹកថា Messi និង Neymar ស្ថិត​ក្នុង​ចំណោម​កីឡាករ​អា​មេ​រិ​ក​ខាងត្បូង ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន

ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​ចែករំលែក​វី​ដេ​អូ​អំពី​ដំណើរការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ថា «​បន្ទាប់​ពី​ការ​រង់ចាំ​យ៉ាង​យូរ​។ ទីបំផុត​ដល់​វេន​របស់ខ្ញុំ​ហើយ​។ សង្ឃឹមថា​អ្វី​ៗ​ទាំងអស់ នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ហើយ​មិន​ត្រឹមតែ​ប្រទេស​របស់ខ្ញុំ​ប្រេ​ស៊ី​ល​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ពិភពលោក​ទាំងមូល​ក៏​គួរតែ​ចាក់​វ៉ាក់សាំង​ផង​ដែរ​»​។

សូម​រំលឹក​ថា យោង​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួ កាលពីដើម​ខែឧសភា បានឱ្យ​ដឹង​ថា តាម​រយៈ​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បាន​បញ្ជាក់​ថា កំពូល​កីឡាករ Lionel Messi និង Neymar គឺ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​រាប់រយ​នាក់​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Sinovac Biotech​។

ស្រប​ពេល​ដែល​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង ក៏​បាន​អះអាង​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​នឹង​ផ្តល់​អាទិភាព​ដល់​ក្រុម​ជម្រើសជាតិ​, គ្រូបង្វឹក​, កីឡាករ និង​បុគ្គលិក​ដទៃ​ទៀត​។ ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍ Copa America ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​កូ​ឡុំ​ប៊ី ចាប់ពី​ថ្ងៃ​ទី​១៣ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ខាង​មុខ​នេះ​៕

https://twitter.com/NeymarJrSite/status/1395384954285174785

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ