ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​អ្នក​ស្លា.ប់​ឈរ​មើល​សាកសព​របស់​ខ្លួន

8 ឆ្នាំ មុន

សារព័ត៌មាន «​ត្រេ​ន​ឌី​ង​ញូ​វ​ផូ​ថា​ល​» របស់​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ហេតុការណ៍​បា.ញ់​សម្លា.ប់​គ្នា​នៅ​តំបន់ «​ន័​រ​អូ​ឡាំ​ប៉ាស់​» ក្រុង​ហ្គេ​សុ​ន ស៊ី​ទី

សារព័ត៌មាន «​ត្រេ​ន​ឌី​ង​ញូ​វ​ផូ​ថា​ល​» របស់​ហ្វ៊ី​លី​ពី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​គ្នា​នៅ​តំបន់ «​ន័​រ​អូ​ឡាំ​ប៉ាស់​» ក្រុង​ហ្គេ​សុ​ន ស៊ី​ទី ប្រទេស​ហ្វ៊ី​លី​ពី​ន ។ រូបភាព​មួយ​ទាក់ទិន​ហេតុការណ៍​នោះ​គឺ​បង្ហាញ​ពី​ហ្វូង​មនុស្ស​ឈរ​មើល​សាកសព ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ម្នាក់​ពាក់អាវ​បៃតង ស្លៀកខោ​ខូ​វ​ប៊​យ និង​លាប​ពណ៌​សក់​ដូច​អ្នក​ស្លាប់ ។ គេ​មាន​ជំនឿ​ថា រូបភាព​បុរស​នោះ​គឺជា​ព្រលឹង​របស់​អ្នក​ស្លាប់​ឈរ​មើល​សាកសព​របស់​ខ្លួន ។

រូបភាព​ត្រូវ​គេ​បង្ហោះ​លើ​វេ​ប​សាយ «MIO NATION» ហើយ​មាន​សរសេរ​ឃ្លា​មួយ​នៅ​ខាងក្រោម​ថា «​វិញ្ញាណ​អ្នក​ស្លាប់​ម្នាក់​ក្នុង​ចំណោម​អ្នក​ចោមរោម​មើល​សព​» ។

រូបថត​នោះ​ល្បី​សុសសាយ ហើយ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​និយាយ​ថា វា​ជា​រូបភាព​កាត់ត ចំណែក​ខ្លះ​ទៀត​ថា ជា​រូប​ពិត ។ ទោះបីជា​បែប​ណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​បន្ត​វែកញែក​គ្នា​នៅឡើយ និង​មិន​អាច​សន្និដ្ឋាន​បាន​ថា តើ​ជា​រូប​កាត់ត ឬ​ជា​រូប​ពិត​ដែល​ថត​ជាប់​ព្រលឹង​ខ្មោច​ទេ ៕