ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ចាប់ផ្ដើម​ដាក់​លក់ Ipad Pro នៅ​ថ្ងៃ​ទី​11 វិច្ឆិកា

8 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ចម្រុះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple គ្រោង​ចាប់ផ្តើម​លក់ iPad Pro របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ទាំង​នៅ​លើ Online និង​លក់​ក្នុង​ហាង ។ ចំណែក​ឧបករណ៍​បន្ថែម​ដូច​ជា​ខ្មៅ​ដៃ Apple

យោង​តាម​ប្រភព​ព័ត៌មាន​ចម្រុះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple គ្រោង​ចាប់ផ្តើម​លក់ iPad Pro របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ទាំង​នៅ​លើ Online និង​លក់​ក្នុង​ហាង ។ ចំណែក​ឧបករណ៍​បន្ថែម​ដូច​ជា​ខ្មៅ​ដៃ Apple និង​ក្តារ​ចុច​ឆ្លាត​វៃ​ក៏​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ដំណាលគ្នា​ដែរ ។ 

Tablet អេ​ក្រង់​ទំហំ ១២.៩ អីុ​ង iPad Pro មាន​តម្លៃ​ចាប់ពី ៧៩៩ ដុល្លារ​ទាំង​ទំហំ​៣២​ជី និង​១២៨​ជី​ភ្ជាប់​ប្រព័ន្ធ Wi-Fi ។ រីឯ iPad Pro ដែល​ភ្ជាប់​ប្រព័ន្ធ LTE ទំហំ​១២៨​ជី​តម្លៃ​ជាង​១​ពាន់​ដុល្លារ ។ ខ្មៅ​ដៃ Apple តម្លៃ​៩៩ ដុល្លារ និង​ក្តារ​ចុច​ឆ្លាត​វៃ​តម្លៃ​១៦៩​ដុល្លារ ។ មុន​ពេល​ថ្ងៃ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​បុគ្គលិក​របស់​ក្រុមហ៊ុន Apple គ្រោង​នឹង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល iPad Pro នៅ​ថ្ងៃ​ទី​៦ វិ​ច្ចិ​កា ។ 

ក្រុមហ៊ុន​ព្យាករ​ថា ផលិតផល​ស៊េរី​ថ្មី​នេះ​នឹង​ជួយ​ដណ្តើម​ទីផ្សារ Tablet នៅ​ដើមឆ្នាំ​២០១៦ ខណៈ​ទីផ្សារ​ទូរស័ព្ទ​ទទួល​បាន​ជោគជ័យ​ខ្លាំង​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ នេះ ។ ទន្ទឹម​គ្នា​នេះ​ដែរ iPad Pro នឹង​ប៉ះ​គូប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន Samsung គឺ Galaxy View ដែល​មាន​ទំហំ​១៨.៤​អីុ​ង ត្រៀម​នឹង​ប្រកាស​នៅ​ខែវិច្ឆិកា​នេះ​ផង​ដែរ ៕