ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការហូបប្រៃពេកអាចធ្វើឱ្យមានបញ្ហាបេះដូង?

2 ឆ្នាំ មុន

អ្នកប្រាកដណាស់ ធ្លាប់លឺគេថា ការហូបប្រៃពេកមិនល្អសម្រាប់សុខភាពទេ ដោយសារតែវាអាចធ្វើឱ្យអ្នកលើសសម្ពាធឈាម កាន់តែមានភាពធ្ងន់ធ្ងរ។ ថ្ងៃនេះ អ្នកនឹងដឹងពីហេតុផលមួយទៀត ដែលអ្នកមិនគួរទទួលទានប្រៃពេក។ នោះគឺវាមានការទាក់ទងគ្នាទៅនឹងជំងឺសរសៃឈាមបេះដូង។ ការសិក្សាបានឲ្យដឹងថា…

អ្នកប្រាកដណាស់ ធ្លាប់លឺគេថា ការហូបប្រៃពេកមិនល្អសម្រាប់សុខភាពទេ ដោយសារតែវាអាចធ្វើឱ្យអ្នកលើសសម្ពាធឈាម កាន់តែមានភាពធ្ងន់ធ្ងរ។ ថ្ងៃនេះ អ្នកនឹងដឹងពីហេតុផលមួយទៀត ដែលអ្នកមិនគួរទទួលទានប្រៃពេក។ នោះគឺវាមានការទាក់ទងគ្នាទៅនឹងជំងឺសរសៃឈាមបេះដូង។

ការសិក្សាបានឲ្យដឹងថា របប​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ធ្វើឲ្យ​មនុស្ស​ស្លាប់​រហូតដល់ ១.៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ទូទាំង​ពិភពលោក​។ រឿង​នេះ​រហូតដល់​អ្នក​ស្រាវជ្រាវ​និយាយថា វា​ស្ទើតែ​មាន​ម្នាក់​ស្លាប់​ហើយ​ក្នុងចំណោម​១០​នាក់ ដោយសារ​តែ​ជំងឺ​​សរសៃឈាមបេះដូង​នៅ​ជុំវិញ​ពិភពលោក​។

How Does Salt Impact Your Heart? - Medlife Blog: Health and Wellness Tips

​ថ្វី​ត្បិត​តែ​រឿង​នេះ​ស្តាប់​មើលទៅ​គួរឲ្យខ្លាច​មែនក៏​ដោយ តែបើ​យើង​ផ្អែក​ទៅតាម​វិទ្យាសាស្ត្រ​វិញ គឺ​វា​មិន​បាន​អះអាង​ថា ជាតិ​ប្រៃ​កំពុងតែ​ធ្វើឲ្យ​មនុស្ស​ស្លាប់​ឡើយ​។ តាមពិតទៅ ដំណឹង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​គំរូ​មួយ​ប៉ុណ្ណោះ​។

​សម្រាប់​ទូទាំង​ពិភពលោក ការស្លាប់​ប្រមាណ ១.៦៥​លាន​ករណី ដោយសារតែ​មូលហេតុ​ជំងឺ​សរសៃឈាមបេះដូង​ ​ក្នុង​ឆ្នាំ ២០១០ ហើយ​រឿង​នេះ​ត្រូវ​បាន​បង្កឡើង​ដោយសារ​តែ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម ឬ​ប្រៃ​ច្រើនជាង ២​ក្រាម​ក្នុង​មួយថ្ងៃ​។ ករណីខ្លះ​មាន​រហូត​ដល់ ៥​ក្រាម​ឯណោះ​ក្នុង​មួយ​ថ្ងៃ​។

​ប៉ុន្តែ​ការសិក្សា​នេះ​មិន​បាន​អះអាងថា ការ​តម​ជាតិ​សូ​ដ្យូ​ម​អាច​បន្ថយ​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​ទេ​។ មានន័យ​ថា ការរកឃើញ​នេះ​ជា​ទូទៅ​គួរតែ​ចាត់ទុកថា ការ​ញ៉ាំ​ជាតិ​ប្រៃ​មិនគួរណា​ឲ្យ​ច្រើនជាង ៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ