ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឆ្ងល់ថា មាន​រថយន្ត​ដឹកឈើ ដោយ​រលូន​ជាច្រើន​គ្រឿង ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ គេ​បានធ្វើការ​សង្កេតឃើញថា ប៉ុន្មាន​ថ្ងៃនេះ មាន​រថយន្ត​ប្រភេទ​យក្ស​ជាច្រើន​​គ្រឿង ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ជាច្រើន​គ្រឿង ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្ពោះទៅ​ខេត្តបាត់ដំបង​។ ករណីនេះ មន្ត្រី​ជំនាញ…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ គេ​បានធ្វើការ​សង្កេតឃើញថា ប៉ុន្មាន​ថ្ងៃនេះ មាន​រថយន្ត​ប្រភេទ​យក្ស​ជាច្រើន​​គ្រឿង ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ជាច្រើន​គ្រឿង ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្ពោះទៅ​ខេត្តបាត់ដំបង​។ ករណីនេះ មន្ត្រី​ជំនាញ អះអាងថា មានច្បាប់​ត្រឹមត្រូវ​។​

​ប្រជាពលរដ្ឋ ដែលមាន​ទីលំនៅ​ឋាន​ក្បែរៗ ដងផ្លូវ​ជាតិ​លេខ​២៥ និង​ផ្លូវជាតិ​លេខ​២៦ ​បាន​រាប់រៀប​ឱ្យ​អ្នកយកព័ត៌មាន​​កោះសន្តិភាព​ដឹងថា ពួកគាត់ រស់​នៅតាម​ដងផ្លូវ​ជាតិ តែងតែ​សង្កេតឃើញ មាន​រថយន្ត​ធុន​ធំ ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ដោយ​ដឹក​បន្តកន្ទុយ​គ្នា ហើយ​ជួន​ពេល​​ខ្លះ គេ​បានឃើញ​មាន​មន្ត្រី​ជំនាញ រួមទាំង​មាន​ស្ថាប័ន​សមត្ថកិច្ច ស្ទាក់​ឃាត់​ផងដែរ​។ តែ​បន្តិចក្រោយមក ស្រាប់តែ​រថយន្ត ដែល​ដឹកឈើ​ទាំងនោះ បើកបរ​ចេញ​ដោយ​រលូន​។​

​ទាក់ទិន​ទៅនឹង​ព័ត៌មាន ដែល​ប្រជាពលរដ្ឋ លើកឡើង​ពី​ករណី​រថយន្ត​ដឹកឈើ​នេះ កោះសន្តិភាព​បាន​ទូរស័ព្ទ ធ្វើ​បទសម្ភាសន៍​លោក អ៊ឹម សៅ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក​បានឱ្យដឹងថា រថយន្ត ដែល​ដឹកជញ្ជូន​ឈើ​ទាំងនេះ គឺ​ចេញពី​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ខេត្តបាត់ដំបង ហើយ​ការដឹកជញ្ជូន​ឈើ ដោយមាន​ប៉េសេ​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​មានការ​ឯកភាព​ពី​ក្រុម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ផងដែរ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ