ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Aston Villa តែងតាំង​គ្រូបង្វឹក​ថ្មី​ខណៈ​ក្លិប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់

8 ឆ្នាំ មុន

Aston Villa ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​មាន​៤​ពិន្ទុ​ពី​ការ​ប្រកួត​ចំនួន​១០​លើក បាន​តែងតាំង​លោក​រ៉េ​មី ហ្គា​ដ អតីត​កីឡាករ​ក្លិប Arsenal និង​ជា​អតីត​គ្រូបង្វឹក​ក្លិប​Olympic Lyon ឱ្យ​បំពេញ​តួនាទី​ជា​គ្រូបង្វឹក​ជំនួស​លោក​ធី​ម ឈ័​រ​វូ​ដ

Aston Villa ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​មាន​៤​ពិន្ទុ​ពី​ការ​ប្រកួត​ចំនួន​១០​លើក បាន​តែងតាំង​លោក​រ៉េ​មី ហ្គា​ដ អតីត​កីឡាករ​ក្លិប Arsenal និង​ជា​អតីត​គ្រូបង្វឹក​ក្លិប​Olympic Lyon ឱ្យ​បំពេញ​តួនាទី​ជា​គ្រូបង្វឹក​ជំនួស​លោក​ធី​ម ឈ័​រ​វូ​ដ ដែល​ត្រូវ​បាន​បណ្ដេញចេញ​កាលពី​ថ្ងៃ​ទី​២ វិច្ឆិកា ដោយ​ចុះ​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​កន្លះ ។

របាយការណ៍​ពី​ទីភ្នាក់ងារ BBC របស់​អង់គ្លេស​ផ្សាយ​ថា លោក​ហ្គា​ដ អាយុ​៤៩​ឆ្នាំ នឹង​ដាក់​រូប​លោក​រ៉េ​ជី​ណា​ល់ រ៉េ គ្រូបង្វឹក​ក្លិប Bastia ធ្វើ​ជា​ជំនួយការ​ដោយ​ចាប់ផ្ដើម​ដឹកនាំ​ក្លិប​ជា​លើក​ដំបូង​ក្នុង​ពេល​ជួប​ក្លិប​Man City​នៅ​ទឹកដី «​វី​ល​ឡា​ផាក​» ស​ប្ដា​ហ៍​នេះ ។