ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ៣៥​នាក់​ទៀត ក្នុង​នោះ​មាន​ពលករ​មក​ពី​ថៃ៥​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ប្រកាស​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៥​នាក់​ទៀត បន្ទាប់​ពី​រក​ឃើញ​ជា​បន្តបន្ទាប់​កន្លង​មក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​ស្តី​ពី​ករណី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ប្រកាស​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៥​នាក់​ទៀត បន្ទាប់​ពី​រក​ឃើញ​ជា​បន្តបន្ទាប់​កន្លង​មក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​ស្តី​ពី​ករណី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៥​នាក់ ក្នុង​នោះ​មានស្រុក​បា​ធា​យ ២២​នាក់ ស្រុក​ជើងព្រៃ ១០​នាក់ (​ពលករ​មក​ពី​ថៃ​៥​នាក់​) និង​ស្រុក​កំពង់សៀម​៣​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ចាត់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល ខេត្ត​យក​សំណាក​លើ​អ្នក​សង្ស័យ​ចំនួន ៣១៩​នាក់ ទទួល​បាន​លទ្ធផល​តេស្ត​រហ័ស​កូ​វី​ដ​-១៩ វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៣៤​នាក់ និង​លទ្ធផល​បញ្ជាក់​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ វី​ជ្ជ​មាន​កូ​វី​ដ​-១៩ ចំនួន​០១​នាក់ ។

មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បញ្ជូន​អ្នកជំងឺ​ទាំង​៣៥​នាក់ មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នឹង​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ​បន្ថែម​ទៀត ។

រដ្ឋបាល​ខេត្តកំពង់ចាម ក៏​បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ និង​ធ្លាប់ ប្រាស្រ័យ​ទំនាក់ទំនង​នឹង​អ្នកជំងឺ​ខាងលើ សូម​ទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ ឬ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ មូលដ្ឋាន​ជា​បន្ទាន់ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​- ឃុំ​ខាងលើ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ « ៣​កុំ ៣​ការពារ​» និង​ត្រូវ​កែប្រែ​ទម្លាប់​នៃ​ការ​រស់នៅ​សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុម​គ្រួសារ និង​សហគមន៍​ជៀស​ផុត​ពី​ជំងឺ​មហា​ប្រល័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ