ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​សភា​នៅ​តួ​ក​គី​គណបក្ស​ប្រធានាធិបតី​ទទួល​បាន​សំឡេង​ភាគច្រើន

8 ឆ្នាំ មុន

គណបក្ស​ប្រធានាធិបតី​តួ​ក​គី លោក រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ផ្ទុយ​ពី​ការ​ព្យាករណ៍​នានា បែរជា​ទទួល​បាន​ជោគជ័យ​ដោយ​ប្រមូល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ខ្លួន​បាត់បង់​កាលពី​៥​ខែ​មុន​ទៅ​វិញ ។

គណបក្ស​ប្រធានាធិបតី​តួ​ក​គី លោក រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ផ្ទុយ​ពី​ការ​ព្យាករណ៍​នានា បែរជា​ទទួល​បាន​ជោគជ័យ​ដោយ​ប្រមូល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ខ្លួន​បាត់បង់​កាលពី​៥​ខែ​មុន​ទៅ​វិញ ។

ក្រោយ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​ស្ទើរតែ​រួចរាល់ គណបក្ស​យុត្តិធម៌ និង​ការ​អភិវឌ្ឍ AKP ទទួល​បាន​សំឡេង​៤៩,២% ដោយ​ដណ្តើម​កៅអី​៣១៦ ក្នុង​សភា​ដែល​មាន​កៅអី​ទាំងអស់​៥៥០ ។

លទ្ធផល​នេះ​បង្ហាញ​ពី​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​សម្រាប់​លោក​អ័​រ ដូ​ហ្គា​ន អាយុ​៦១​ឆ្នាំ ។ ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៧ មិថុនា គណបក្ស​លោក​បាត់បង់​ការ​ត្រួតត្រា​សភា​ទាំងស្រុង បន្ទាប់​ពី​គណបក្ស​លោក​តែង​មាន​សំឡេង​គ្របដណ្តប់​ក្នុង​សភា​ចាប់តាំងពី​១៣​ឆ្នាំ​មក​ហើយ ។ អាស្រ័យ​ហេតុនេះ បុរស​ខ្លាំង​របស់​ប្រទេស​រូប​នេះ​ក៏​សម្រេច​ឱ្យ​មានការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់ ដោយ​យល់​ថា​អាច​ប្រមូល​សំឡេង​បាន​ច្រើន​វិញ ។

នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ និង​ជា​ប្រមុខ​គណបក្ស AKP លោក AHMET DAVUTOGLU នៅ​ឯ​ទីតាំង​គណបក្ស​លោក​ឯ​សង្កាត់ KONYA ភាគ​កណ្តាល​ក្រុង​អង់កា​រ៉ា ថ្លែង​ថា ពេល​នេះ​គឺជា​ថ្ងៃ​នៃ​ជ័យជម្នះ ។ ពេល​នេះ​ពុំ​មាន​អ្នក​ចាញ់ តែ​សុទ្ធ​ជា​អ្នក​ឈ្នះ ។ លោក​អះអាង​ពី​ការ​ឈោង​ចាប់ដៃ​ជាមួយ​បណ្តា​គូប្រជែង ។

មានការ​ភ្ញាក់ផ្អើល​មួយទៀត ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន HDP ស្និទ្ធ​ពួក​ឃើ​ត ដែល​ជា​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា កាលពី​ខែមិថុនា​កន្លង​មកនេះ​ទទួល​បាន​សំឡេង​១០,៤% ក្នុង​កម្រិត​ជាតិ ។ ពួក​អ្នកគាំទ្រ​គណបក្ស​នេះ​ដែល​នាំ​គ្នា​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម ព្រមទាំង​ដាក់​បា​រ៉ា​ស់ និង​ដុត​សម្បក​កង់​រថយន្ត​នៅ​មុខ​ទីស្នាក់ការ​គណបក្ស HDP ក្នុង​ទីក្រុង​ឌី​យ៉ា​បា​គៀរ ជាទី​ក្រុង​ធំ​នៅ​ភាគ​អាគ្នេយ៍ ប្រទេស​មាន​ជនជាតិ​ឃើ​ត​ភាគច្រើន​នាំ​គ្នា​ស្រែ​កថា ប្រសិនបើ​គណបក្ស HDP នៅ​តែ​ទទួល​សំឡេង​បាន​ក្រោម​១០% នោះ​នឹង​ជា​សង្គ្រាម​មួយ ។ ប៉ូលិស​បាន​បំបែកពួក​បាតុករ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ព្រមទាំង​កាណុង​បាញ់​ទឹក ។

យោង​តាម​លទ្ធផល​មួយ​ផ្នែក គណបក្ស​សាធារណរដ្ឋ​ប្រជាជន CHP ក្នុង​ការ​បោះ​ឆ្នោត​ស្ថិត​ក្នុង​លំដាប់​ទី​២ ដោយ​ទទួល​សំឡេង​២៤,៥% បន្ទាប់​មក​គឺ​គណបក្ស​សកម្មភាព​ជាតិនិយម MHP ដែល​ទទួល​បាន​សំឡេង​១២% ជា​លទ្ធផល​ថយ​ចុះ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​កាលពី​ខែមិថុនា ៕