ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក៤​ថ្ងៃ​មក​ហើយ ពិតជាសំណាង​​ល្អកុំតែ​បាន​​​ភ្លៀង​​​​ធ្លាក់​​​១​​​មេ​ធំ​​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​លិច​ទឹក​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​នោះ ​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​នៃ​ខេត្តសៀមរាប ប្រឹងប្រែង​បង្ការ​និង​ពន្លត់​បាន​ជិត​៨០%​ហើយ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ទើប​ធ្វើ​ឱ្យភ្លើង​ឆេះ​នោះ​បាន​រលត់​។ ក្នុង​ប្រ​តិ​ប​តិ្ត​ការណ៍ ដឹកនាំ​ចុះ​ពន្លត់​អគ្គិភ័យ​នោះ​ដែរ គេ​ឃើញ​មាន​វត្តមាន…

ខេត្តសៀមរាប​ ៖ ​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​លិច​ទឹក​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​នោះ ​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​នៃ​ខេត្តសៀមរាប ប្រឹងប្រែង​បង្ការ​និង​ពន្លត់​បាន​ជិត​៨០%​ហើយ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ទើប​ធ្វើ​ឱ្យភ្លើង​ឆេះ​នោះ​បាន​រលត់​។ ក្នុង​ប្រ​តិ​ប​តិ្ត​ការណ៍ ដឹកនាំ​ចុះ​ពន្លត់​អគ្គិភ័យ​នោះ​ដែរ គេ​ឃើញ​មាន​វត្តមាន លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង អ្នក​ឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​បាន​ចូលរួម ដើម្បី​រក​វិធី​ជួយ​បង្ការ​និង​ពន្លត់​។​

ក្នុង​នោះ​ដែរ​ ដោយ​មានភ័ព្វ​សំណាងល្អ​ផង​នៅ​រាត្រី​ថ្ងៃ​ទី​១៨​ ឧសភា នេះ​ មាន​ភ្លៀង​១​មេ​ធំ​បាន​បង្អោរ​មក ​ធ្វើ​ឱ្យធ្វើ​ភ្លើង​ឆេះ​ព្រៃ​នោះ​បាន​រលត់ទាំងស្រុង ហើយ​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ និង អាជ្ញា​ធរមាន​ក្តី​សប្បាយរីករាយ​ឡើង​វិញ​បន្ទាប់​នឿយហត់​ជិត​មួ​យ
ស​ប្តា​ហ៍​មកនេះ​។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ជាបឋម​ថា រហូត​មក​ដល់​ម៉ោង​២១ និង ៣០​នាទី​យប់​ថ្ងៃ​ទី​១៨​ខែឧសភា​នេះ ករណី​អគ្គិភ័យ​ឆេះ​ព្រៃ​នេះ​បណ្ដាល​ឱ្យ​ខូចខាត​ព្រៃ​លិច​ទឹក​អស់​ប្រមាណ​ជិត​៣០​ហិច​តា ហើយ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា ការ​ឆេះ​ព្រៃ​នេះ ផ្ដើម​ចេញពី​តំបន់​ព្រៃ​លិច​ទឹក ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ចុង​ឃ្នៀស កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា​ឆ្នាំ​២០២១ រួច​ឆ្លង​មក សង្កាត់​សៀមរាប និង​រាល​មក​ដល់​តំបន់​ទេសចរ​បឹង​ពារាំង ក្នុងភូមិ​សាស្ត្រ សង្កាត់​ជ្រាវ នៅ​ល្ងាច​នេះ​ផង​ដែរ​។​ចំណែក​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត បាន​យ៉ាង​ល្អ​ប្រសើរ​។​ក្នុង​នោះ​ដោយ​បាន​ជំនួយ​គ្រឿងចក្រ​របស់​អ្នកឧកញ៉ា សៀង ណាំ អ្នក តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដើម្បី​ចូល​ឈូស​ឆាយ​ព្រៃ​ដែល​ឆេះ ដើម្បី​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ពន្លត់​បាន​ងាយស្រួល​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​មុន​ក៏​មាន​ករណី​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ខាងលើ​នេះ​ដែរ​ ​តែ​នៅ​ឆ្នាំ​នេះ អាជ្ញាធរ​និង​សហ​គមន៍​​ទេសចរណ៍​បឹង​ពារាំង បាន​ធ្វើ​ផ្លូវ​ការពារ​ភ្លើង​ឆេះ​ព្រៃ​បាន​មួយ​ចំនួន​ហើយ ដោយនៅ​បន្ត​ធ្វើ​ថែម​ទៀត ដើម្បី​បង្ការ​ករណី​គ្រោះ​អគ្គិភ័យ​បែប​នេះ​ម្តងទៀត​៕​ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ