ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែងរក​ឃើញវិជ្ជមានកូវីដ១៥​នាក់ ​ក្នុងនោះ៩នាក់មកពីភ្នំពេញ និង៤នាក់ទៀតមកពីប្រទេសថៃ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រក​ឃើញ​មនុស្ស ១៥​នាក់​ថែម​ទៀត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ចំណោម​នោះ ៩​នាក់ មក​ពី​ភ្នំពេញ និង​៤​នាក់​មក​ពី​ប្រទេស​ថៃ ចូល​ក្នុង​ខេត្តព្រៃវែង ។…

ខេត្តព្រៃវែង ៖ រក​ឃើញ​មនុស្ស ១៥​នាក់​ថែម​ទៀត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ចំណោម​នោះ ៩​នាក់ មក​ពី​ភ្នំពេញ និង​៤​នាក់​មក​ពី​ប្រទេស​ថៃ ចូល​ក្នុង​ខេត្តព្រៃវែង ។

នៅ​ថ្ងៃ​ទី​១៨​ឧសភា រដ្ឋបាល​ខេត្តព្រៃវែង បាន​រក​ឃើញ​មនុស្ស ១៥​នាក់​បន្ថែម​ទៀត វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស (Rapid Test) នៅ​មូលដ្ឋាន​ក្នុងស្រុក​នីមួយ​ៗ​មាន​ដូច​ជា ៖

ស្រុក​ពាម​រក៍ មាន​២​នាក់ ស្រុក​ពារាំង មាន ១​នាក់ ស្រុក​ស្វាយ​អ​ន្ទ​រ មាន​២​នាក់ ស្រុក​កំចាយមារ​មាន ៤​នាក់ ស្រុក​កញ្ជ្រៀច មាន ១​នាក់ ស្រុក​ស្វាយ​អ​ន្ទ​រ មាន​១​នាក់ ស្រុក​ពាម​ជរ មាន ២​នាក់ ស្រុក​បាភ្នំ មាន ២​នាក់ ។

ក្នុង​នោះ​អ្នកដំណើរ​មក​ពី​រាជធានី​ភ្នំពេញ​ចំនួន​៩​នាក់ មក​ពី​ប្រទេស​ថៃ​ចំនួន​៤​នាក់ និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​មក​ពី​ភ្នំពេញ​នៅ​ស្រុក​ពាម​ជរ ចំនួន​២​នាក់ ។

បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​របស់​ពួក​គេ​ខាងលើ ក្នុង​ខេត្តព្រៃវែង ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៣៤៥ នាក់ អ្នក​ស្លាប់ ២​នាក់ និង​ជា​សះស្បើយ ១៣៣៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ