ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តែងញឹក​ណាស់​ បន្លំជាគ្រូពេទ្យមក​​សួរសុខ​ទុក្ខ​​អ្នក​​ជំងឺ តែ​ត្រូវ​អស់​​ល​ក្ខណ៍​​​ហើយ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជន​ម្នាក់​ដែល​តែង​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ របស់​អ្នកជំងឺ និងរបស់​គ្រូពេទ្យ​ស្ទើរ​រាល់​យប់នៅ​ក្នុង​មន្ទីរ​បង្អែក​ខេត្ត ពេល​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តឃាត់ខ្លួន​បាន​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៧ ឧសភា ខណៈ​ជន​នេះ​បង្ហាញខ្លួន នៅ​ភូមិ​ម្មករ សង្កាត់​ស្វាយប៉ោ…

ខេត្តបាត់ដំបង​៖ ជន​ម្នាក់​ដែល​តែង​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ របស់​អ្នកជំងឺ និងរបស់​គ្រូពេទ្យ​ស្ទើរ​រាល់​យប់នៅ​ក្នុង​មន្ទីរ​បង្អែក​ខេត្ត ពេល​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តឃាត់ខ្លួន​បាន​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៧ ឧសភា ខណៈ​ជន​នេះ​បង្ហាញខ្លួន នៅ​ភូមិ​ម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៌បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត លោក សូ ឌី បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​នេះ ឈ្មោះ សូ ភា​រិ​ទ្ធ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។ លោក​ថា ជន​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជា​លើក​ចុង​ក្រោយ​នៅ​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ឧសភា នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ដែល​បាន​ចូល​លួច​ទូរស័ព្ទ​អ្នកជំងឺ​ម្នាក់​ឈ្មោះ ឈិ​ន សុ​ផា​រ៉ា ស្រី​អាយុ​២៣​ឆ្នាំ ហើយ​ត្រូវ​កម្លាំង​របស់​លោក​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ដដែល​។

សូម​រំលឹក​ថា កន្លង​មក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត មិន​ថា អ្នកជំងឺ ឬ គ្រូពេទ្យ​នោះ តែ​បាត់បង់​ទ្រព្យសម្បត្តិ ស្ទើរ​រាល​យប់ ដោយសារ​ស្នាដៃ​លោក​ចោរ​ម្នាក់​នេះ ហើយ​រាល់​សកម្មភាព​របស់​ជន​នេះ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​តាម​អគារ​នានា នៃ​មន្ទីរពេទ្យ​យ៉ាង​ច្បាស់​ក្រឡែត​ទៀត​ផង តែ​សមត្ថកិច្ច​ហាក់​កំណត់​មុខសញ្ញា​មិន​បាន​ឡើយ​។ ជាក់ស្ដែង​នៅ​យប់​កើតហេតុ​ចុង​ក្រោយ​នេះ ជន​នេះ​បាន​ពាក់មួក​សុវត្ថិភាព​ដើរ​ចូលលុក​លុយ​ឆ្លងកាត់​គ្រែ​អ្នកជំងឺ និង តាម​បន្ទប់​គ្រូពេទ្យ​សម្រាក ពាស់ពេញ នៃ​អគារ​ពេទ្យ ស្វែងរក​លួច​ទ្រព្យសម្បត្តិ និង ទូរស័ព្ទ​ដែល​អ្នកជំងឺ និង គ្រូពេទ្យ​ទុក​ប្រហែស​។

បើ​តាម​ប្រភព​ពី​គ្រូពេទ្យ ឬ អ្នកជំងឺ​បាន​និយាយ​ថា ពេល​ខ្លះ​ជន​នេះ បាន​ដើរ​ចូល​ទៅ​ក្នុង​អគារ​អ្នកជំងឺ បន្លំ​ធ្វើ​ជា​គ្រូពេទ្យ ហើយ​ធ្វើ​ជា​សួរសុខទុក្ខ​អ្នកជំងឺ​។ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ នៅ​ពេល​អ្នកជំងឺ​មិន​បាន​ចាប់​អារ​ម្ម​ណ៏ ត្រិ​ម​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ ស្រាប់តែ​បា​តើ​ទូរស័ព្ទ​ពីលើ​គ្រែ បាត់​ទាំង​គ្រូពេទ្យ​ក្លែងក្លាយ​នោះ​ឈឹង​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ស្រាវជ្រាវ​ឃាត់ខ្លួន​ចោរ​សកម្ម​នេះ​បាន​ហើយ ។ លោក សូ ឌី បាន​និយាយ​ថា ពេល​នេះ​ជន​ដៃដល់​កំពុង​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ