ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​ក្រោក​ទៅ​តម្រង់​ជួរ​តាំងពី​​ព្រលឹម​​ស្រា​ង​ៗ ដើម្បី​រង់​ចាំ​ចាក់​វ៉ា​ក់​សាំង​លើក​ទី​២ ​ខណៈ​មណ្ឌល​ចាក់​វ៉ាក់សាំង​មិន​ទាន់​បើកទ្វារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៥​​ព្រឹកព្រលឹងស្រាងៗ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​បងប្អូន​ប្រជា

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៥​​ព្រឹកព្រលឹងស្រាងៗ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​ត្រូវ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំងដូស​​​លើក​ទី​២ បាន​នាំ​គ្នា​អង្គុយ​​ជា​​ជួរ​គ្នា​ត្រៀបត្រា​នៅ​លើ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ចាក់​វ៉ាក់សាំង​អោយ​បាន​មុនគេ ទាំង​ដែល​ដំណើរការ​នៃ​ការ​ចាក់ ក៏​ដូ​ច​ជាទី​តាំង​មណ្ឌល​ចាក់​វ៉ាក់សាំង​មិន​ទាន់​នឹង​បើកទ្វារ​ដំណើរការ​ផង ។

​តាម​កា​រស​ង្គេ​ត​ឃើញជាក់ស្តែង គឺ​បងប្អូន​​ប្រជា​ពលរដ្ឋ​ដែល​ទៅ​អង្គុយ​ចាំ​ទាំង​ព្រលឹម​អ៊ុ​ល​នោះ បាន​នាំ​គ្នា​យក​ស្បែកជើង ឬ​ដប​ទឹក​សុទ្ធ ដាក់​នៅ​លើ​ដងផ្លូវ​ដើម្បី​កំណត់ចំណាំ​ថា ទីតាំង​នោះ​គឺជា​កន្លែង​របស់​ខ្លួន ហើយ​ក្រោយ​ដាក់​បែប​នោះ​រួច ពួក​គេ​ក៏​ទៅ​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ចំពោះ​អ្នក​ដែល​មក​តាម​ក្រោយ ក៏​ធ្វើ​បែប​នេះ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មក​បាន​មុន​ដែរ ប៉ុន្តែ​ត្រូវ​នៅ​តាម​ជួរ​ដែល​មក​ក្រោយ លុះដល់​វេលា​ព្រឹក​ឡើង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បើក​មណ្ឌល​ដំណើរការ​ចាក់​វ៉ាក់សាំង ពួក​គេ​ក៏​ចូល​ចាក់​តែ​ម្តង ។ ​

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​​ប្រជា​ពលរដ្ឋ​ខាងលើ​អោយ​ដឹង​ថា ពួក​គេ​មក​រង់​ចាំ​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​២ នៅ​ក្នុង​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ហើយ​ចំពោះ​មូលហេតុ ដែល​ពួក​គេ​មក​តម្រង់​ជួ​រ​គ្នា​តាំងពី​ព្រលឹម​អ៊ុ​ល​បែប​នេះ គឺ​ពួក​គេ​ឆាប់​​បាន​ចាក់​រួច និង​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ប្រកប​កិច្ច​ការងារ ឬ​របរ​រកស៊ី ព្រោះថា​ការ​ចាក់​វ៉ាក់សាំង​គឺ​តែង​មាន​មនុស្ស​ម្នា​មក​ទទួល​ការ​ចាក់​ច្រើន ដូច្នោះ​ហើយ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​រង​ចាំ​ដើម្បី​បាន​ចាក់ ។

បងប្អូន​​ប្រជា​​ពលរដ្ឋ​​បាន​បន្ត​​អោយ​ដឹង​ថា កាលពី​ពេល​ដែល​ពួក​គាត់​ចាក់​លើក​ទី​១ គឺ​ពួក​គាត់​បាន​ទៅ​ចាក់​ស្រប​ពេល​មាន​បងប្អូន​​ប្រជា​ពលរដ្ឋ​ដទៃទៀត​យ៉ាង​​ច្រើនកុះករ​​បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដែរ ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​ត្រូវ​ចំណាយពេល​អស់​ជា​ច្រើន​ម៉ោង ពោល​គឺ​ស្ទើរ​ពេញ​កន្លះ​ថ្ងៃ​តែ​ម្តង​ទើប​ទទួល​បានការ​ចាក់ ដូច្នេះ​ហើយ​ទើប​ការ​ចាក់​ដូ​ស​លើក​ទី​២​នេះ ពួក​គេ​សុខចិត្ត​ក្រោក​តាំងពី​ព្រលឹម​ស្រា​ង​ៗ​ដើម្បី​តម្រង់​ជួរ​រង​ចាំ​ចាក់​អោយ​បាន​មុនគេ​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ