ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​រាលដាល​ឆេះ​ជញ្ជាំង​ផ្ទះស្លឹកនៅ​សង្កាត់​កំពង់​ឆ្នាំង​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ ផ្ទះស្លឹក​មួយ​ខ្នង​ទំហំ​ប្រមាណ​៤​​គុណ​​​៦​ម៉ែត្រ​សង់​ផ្ទាល់​ដី ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ជញ្ជាំងខាង​មុខ​មួយ​ចំនួនដោយសារ​​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​១​គ្រឿង​។

ខេត្តកំពង់ឆ្នាំង ​៖ ផ្ទះស្លឹក​មួយ​ខ្នង​ទំហំ​ប្រមាណ​៤​​គុណ​​​៦​ម៉ែត្រ​សង់​ផ្ទាល់​ដី ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ជញ្ជាំងខាង​មុខ​មួយ​ចំនួនដោយសារ​​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​១​គ្រឿង​។​ ហេតុការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​៤ ​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ​វិច្ឆិកា ​​២០១៥  នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

ទោះ​យ៉ាងណាក្នុង​ហេតុ​ការ​ណ៏​នេះ ត្រូវ​បាន​អ្នកស្រុក​ជិតខាង​ជួយ​គាស់​ទ្វារផ្ទះបាញ់ទឹក​ពន្លត់ទាន់​ពេលវេលា ខណៈ​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​។​  ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​រង​គ្រោះ​ខាង​លើ​នេះ​មាន ឈ្មោះ សូ អ៊ី​វ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​មុខរបរ​លក់ដូរអី​វ៉ា​ន់នៅ​ផ្សារ​ក្រោម​។

មុន​ពេល​កើតហេតុ​អ្នកស្រុកក្នុងភូមិបានឃើញ​ភ្លើង​ឆេះ​ជញ្ជាំង​ស្លឹកផ្នែក​ខាង​មុខ​ផ្ទះ​យ៉ាងសន្ធោសន្ធៅ ពេល​នោះ​អ្នក​ភូមិ​ជិតខាងក៏​បាន​នាំ​គ្នា​គាស់​ទ្វារផ្ទះ​អូស​ទុយោ​ទឹក​បាញ់​ពន្លត់ជិត​កន្លះ​ម៉ោង​ទើប​គ្រប់គ្រង​សភាព​ការណ៍​នេះ​បាន ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​ទេ គឺ​គាត់​ទៅ​លក់ដូរ​អីវ៉ា​ន់​នៅ​ផ្សារ​ក្រោម​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​ជន​រង​គ្រោះ និង​បានដឹង​ថា​​ ករណី​ឆេះ​ផ្ទះនេះបណ្តាល​មក​ពី​​​ទុ​​ស្សេ​ខ្សែភ្លើង​ឆេះ​ទូរទស្សន៍​១​គ្រឿងដែល​បាន​ដាក់​ជាប់​នឹង​ជញ្ជាំង​ស្លឹកទើបរាលដាល​ឆេះ​ផ្ទះ​តែ​ម្តង កុំតែ​បាន​អ្នក​ភូមិ​​​ជួយ​ពន្លត់​ទាន់​ពេល​ កុំ​អី​ឆេះ​ផ្ទះ​ហ្មត់​៕