ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​មនុស្ស​យន្ត​ធ្វើការ​ជំនួស​មនុស្ស
មនុស្ស​យន្ត ផលិត​ដោយ​ក្រុមហ៊ុន​អីុ​តា​លី​របស់​ជប៉ុន​អនុវត្ត​ពី​របៀប​ធ្វើការ​នៅ​ក្រុង​តូ​ក្យូ​។ មនុស្ស​យន្ត​មួយ​គ្រឿង​នោះ​អា​ចប​ម្លា​ស់​ទី​ទំនិញ​លើកដាក់​កេស​ដោយ​ស្វ័យប្រវត្តិ

១-​មនុស្ស​យន្ត​ធ្វើការ​ជំនួស​មនុស្ស
មនុស្ស​យន្ត ផលិត​ដោយ​ក្រុមហ៊ុន​អីុ​តា​លី​របស់​ជប៉ុន​អនុវត្ត​ពី​របៀប​ធ្វើការ​នៅ​ក្រុង​តូ​ក្យូ​។ មនុស្ស​យន្ត​មួយ​គ្រឿង​នោះ​អា​ចប​ម្លា​ស់​ទី​ទំនិញ​លើកដាក់​កេស​ដោយ​ស្វ័យប្រវត្តិ អាច​ជួយ​ជំនួស​បុគ្គលិក​របស់​ក្រុមហ៊ុន ។

២-​ឃ្លាំមើល​សកម្មភាព​របស់​ឃ្មុំ
ឃ្មុំ​មួយ​ក្បាល​ប្រើ​កាវ​បិទ «​ម៉ៃ​ក្រូ​ឈី​ប​»​នៅ​លើ​ខ្នង​ដើម្បី​ឃ្លាំមើល​សកម្មភាព និង​អំពើ​របស់​ឃ្មុំ ដោយ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​ដើម្បី​ពលរដ្ឋ​អូស្ត្រាលី ។

៣-​កែវ​ដាក់​កាហ្វេ​មាន​រូបរាង​បឺត​មាត់
លោក​ហ្សា​ង​អ៊ូ​ស៊ុ​ក ជនជាតិ​កូរ៉េ​ខាងត្បូង​ចេញ​ម៉ូ​ដ​កែវ​កាហ្វេ​ដែល​គម្រប​មាន​លក្ខណៈ ដូច​រូប​ច្រមុះ និង​មាត់ នៅ​ពេល​ផឹក​គ្រាន់តែ​យក​មាត់​ទៅ​បឺត​ជា​ការ​ស្រេច ។

៤-​ថ្លឹង​ទម្ងន់​គីង្គក់
បុគ្គលិក​សួនសត្វ​ក្នុង​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស ថ្លឹង​ទម្ងន់​កូន «​គ​ង្គ​ក់​» ដើម្បី​កត់ត្រា​ពី​ជីវប្រវត្តិ​ប្រចាំឆ្នាំ​របស់​សមាជិក​សត្វ​ជាង​១៧.០០០​ក្បាល​ដើម្បី​តាមដាន​ពី​ការ​ធំធាត់ និង​ថែរក្សា​សុខភាព​សត្វ ។

៥-​សារមន្ទីរ​ថ្មី​នៅ​អេ​ហ្ស៊ី​ប
បុគ្គលិក​ម្នាក់​ប្រើ​ជក់​បោស​រូបចម្លាក់​ឈើ «​ទេព​អូ​ស៊ី​រី​ស​» នៅ​មជ្ឈមណ្ឌល​ថែរក្សា​វត្ថុ​បុរាណ ក្នុង​សារមន្ទីរ «​ហ្គ្រែ​ន អេ​ហ្ស៊ី​ប​» ក្រុង គែរ ប្រទេស​អេ​ហ្ស៊ី​ប ជា​សារមន្ទីរ​ថ្មី​ស្ថិត​នៅ​កណ្តាល​ពីរ៉ាមីត និង​មាន​តាំង​បង្ហាញ​វត្ថុ​បុរាណ​មាន​តម្លៃ​ជាង​១០០.០០០​បំណែក ។

៦-​បង្កើន​ពូជ​រមាស​ជា​សត្វ​កម្រ​នៅ​លើ​លោក
«​ហា​រ៉ា​បាន​» ជា​រមាស​ស៊ូ​ម៉ា​ត្រា​អាយុ​៨​ឆ្នាំ នៅ​ឧទ្យាន «​ស៊ី​ន​ស៊ី​ន​ណា​ទី​» រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក ។ វា​ជា​រមាស​ស៊ូ​ម៉ា​ត្រា​មួ​ួ​យ​ក្បាល​រស់នៅ​ប្រទេស​លោក​ខាងលិច នឹង​ត្រូវ​បញ្ជូន​ទៅ​អភិរក្ស «​រមាស​ស៊ូ​ម៉ា​ត្រា​» ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជាដើម​កំណើត​ដើម្បី​បង្កាត់​ពូជបន្ថែម ។

៧-​ការងារ​កសិកម្ម​អា​ល្លឺ​ម៉​ង់
ចម្លាក់​អេ​ល​វី​ស ប្រេ​ស្ល៊ី ជាតា​រា​រ៉ុ​ក​អមតៈ ជនជាតិ​អា​មេ​រិ​ក បាន​បង្កើត​ឡើង​ពី​ផ្លែ​ល្ពៅ​ឈរ​លេង​ហ្គី​តា​បង្ហាញ​សម្រស់ ក្នុង​ពិធីបុណ្យ​កសិកម្ម​នៅ​ក្រុង​គ្លី​ស្តូ ភាគ​ខាងកើត​ប្រទេស​អា​ល្លឺ​ម៉​ង់  ។ 

៨-​សិក្សា​ស្រាវជ្រាវ​ពី​ការ​ដេក
គណៈកម្មការ​កីឡា​រត់ប្រណាំង​នៃ​មហាវិទ្យាល័យ «​ថេ​ន​ណេ​ស​ស៊ី​» សហរដ្ឋអាមេរិក បាន​បង្វឹក​ដល់​កីឡាករ​ស្តី​ពី​ការ​ដេក ពិសេស​ឱ្យ​ស្គាល់​ពី​ការ​សម្រាក​ឱ្យ​គ្រប់គ្រាន់ ទើប​មិន​ធ្វើ​ឱ្យ​ងងុយ​ឬ​អស់កម្លាំង​ខណៈ​ពេល​ប្រកួត ៕