ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​សុំ​លុយ និង​ផឹកស្រា​លើ​សួនច្បារ​រាល់ថ្ងៃ ស្រាប់តែ​ព្រឹក​នេះ​ប្រទះ​ឃើញ​ក្រោម​ដើមឈើ​ផ្អើល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​ដែល​ជា​ជនអនាថា​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​ក្រោម​ដើមឈើ​មួយ​ដើម នៅ​មាត់ច្រាំង​ទន្លេ​ខាង​មុខ​ចំណត​កាណូត​ទេសចរណ៍ ដោយ​រូប​គាត់​រាល់ថ្ងៃ​តែងតែ​ដើរ​សុំ​លុយ​គេ និង​ផឹកស្រា​ស្រវឹង​លើ​សួនច្បារ​ជា​ប្រចាំ​នោះ​។​ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​ដែល​ជា​ជនអនាថា​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​ក្រោម​ដើមឈើ​មួយ​ដើម នៅ​មាត់ច្រាំង​ទន្លេ​ខាង​មុខ​ចំណត​កាណូត​ទេសចរណ៍ ដោយ​រូប​គាត់​រាល់ថ្ងៃ​តែងតែ​ដើរ​សុំ​លុយ​គេ និង​ផឹកស្រា​ស្រវឹង​លើ​សួនច្បារ​ជា​ប្រចាំ​នោះ​។​ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ច្រាំង​ទន្លេ​ខាង​មុខ​ចំណត​កាណូត​ទេសចរណ៍ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​។

តាម​ប្រ​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ វុ​ធ ប្រមាណ​ជា​អាយុ​៤0​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​លក់ដូរ​នៅ​លើ​សួនច្បារ​កន្លែង​កើតហេតុ បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​ដេក​នៅ​ខាងក្រោម​ដើមឈើ​មួយ​ដើម​ដោយ​គ្មាន​រើ ឬ​កំរើក​បន្តិច​សោះ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​មើល ទើប​ដឹង​ថា គាត់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ដែល​បានដឹង​ថា បុរស​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ​នោះ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង រួច​នាំ​គ្នា​មក​ចោមរោម​មើល និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​រឿង​នេះ​។ ហើយ​ជា​រៀងរាល់ថ្ងៃ គេ​តែងតែ​បានឃើញ​បុរស​រង​គ្រោះ​រូប​នេះ ដើរ​សុំ​លុយ​គេ​យក​ទៅ​ទិញ​ស្រា​ផឹក រួច​ស្រវឹង និង​ដេក​នៅ​លើ​សួនច្បារ​នេះ​ជា​រៀងរាល់ថ្ងៃ លុះដល់​ពេល​ព្រឹក​នេះ ក៏​ប្រទះ​ឃើញ​រូប​គាត់​ដេក​ស្លា​.​ប់​នៅ​ក្រោម​ដើមឈើ​មួយ​ដើម​នេះ​តែ​ម្ដង ដោយ​ទំនងជា​ខ្យល់គ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យវិច័យ​ទៅ​លើ​សាកស​.​ព​របស់​បុរស​ជា​ជនអនាថា​រង​គ្រោះ​ខាងលើ រួច​យកស​.​ព​ជន​រង​គ្រោះ​ទៅ​ធ្វើការ​បូជា​ទៅ​តាម​ប្រពៃណី​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ