ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ និង​វៀតណាម​កំពុង​សិក្សា​ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​បើក​ច្រក​ទ្វារ​ព្រំដែន ព្រៃ​វ​ល្លិ៍​-​ព្រែក​ចាក​ជា​បណ្តោះអាសន្ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បិទ​មួយ​រយៈពេល កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​ភាគី​ថៃ ក្នុង​ការ​រិះរក​នីតិវិធី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន ព្រៃ​វ​ល្លិ៍​-​ព្រែក​ចាក សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បិទ​មួយ​រយៈពេល កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​ភាគី​ថៃ ក្នុង​ការ​រិះរក​នីតិវិធី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន ព្រៃ​វ​ល្លិ៍​-​ព្រែក​ចាក សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជា​បណ្តោះអាសន្ន ។ នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សា​ធា​ណ​ការ នា​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​អាស៊ាន​លើក​ទី​៤០ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ពេល​ថ្មី​ៗ​នេះ​កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់ ខណៈ​ពេល​វិស័យ​នេះ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ប្រភព​ថា បច្ចុប្បន្ន​នេះ​សមាជិក​អាស៊ាន​ទាំងអស់​កំពុង​ពិភាក្សា​រក​វិធី​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ដោយ​ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ចំនួន​៤ បាន​ចាប់ផ្តើម​អនុវត្ត​ជា​ជំហាន​ៗ ដើម្បី​ស្តា​រកា​រដឹក​ជញ្ជូន​ក្នុង​តំបន់​ឡើង​វិញ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ការ​អនុវត្ត កិច្ចព្រមព្រៀង​ទាំងនេះ​បាន​ជួប​ប្រទះ​នូវ​បញ្ហា​រអាក់រអួល ។

ក្រសួង​បញ្ជាក់​ថា « ភាគី​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​ភាគី​ថៃ​ក្នុង​ការ​រិះរក​នីតិវិធី​បើក​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន​ព្រៃ​វ​ល្លិ៍​-​ព្រែក​ចាក​ផង​ដែរ ។

ប្រសិនបើ​ច្រក​ទ្វារ​ទាំងនេះ ត្រូវ​បាន​បើក​ដំណើរការ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ជំរុញ​កំណើន​ពាណិជ្ជកម្ម ទេសចរណ៍ បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ច​សហ​ប្រតិបត្តិ ការ​អន្តរជាតិ ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន ការ​បង្កើត​ការងារ​ធ្វើ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សំដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ​»​។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​បាន និង​កំពុង​ខិតខំ​ប្រែង​ប្រែង​ពង្រីក និង​បង្កើន​ចំនួន​គន្លង​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ច្រក​ទ្វារ​ព្រំដែន​បា​វិត​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​មក​ជាមួយ​ភាគី​វៀតណាម ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ជា​ទូទៅ ទោះបីជា​មាន​ឧបសគ្គ​ខ្លះ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាលដាល ។ ការ​ដឹក​ជញ្ជូន​របស់​បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​បាន​រាំងស្ទះ ដោយសារ​តែ​សមាជិក​អាស៊ាន​បាន​រឹត​បន្តឹង​សន្តិសុខ​ផ្ទៃក្នុង​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ក្នុង​នោះ​ប្រទេស​នីមួយ​ៗ​របស់​អាស៊ាន​បាន​រឹត​បន្ដឹង​ការ​ឆ្លងកាត់​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ឧទាហរណ៍​ពី​មុនគេ​អាច​ដឹក​ទំនិញ​បាន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​ត្រូវ​ចំណាយពេល​ពី​២​ទៅ​៣​ថ្ងៃ ទើប​អាច​ធ្វើ​ទៅ​បាន ។

ចំពោះ​ការ​ដឹក​ជញ្ជូន​ទ្វេភាគី​នៅ​តែ​មាន​ភាព​រលូន​បន្ទាប់​ពី​មាន​វិបត្តិ​កូ​វី​ដ​-១៩ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ ។

សូម​ជម្រាប​ជូន​ថា ៖ កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ កន្លង​មកនេះ​លេខាធិការដ្ឋាន​អាស៊ាន​បាន​រៀបចំ​សិក្ខាសាលា​លើក​ទី​មួយ​លើក​សាង​សមត្ថភាព​ថ្នាក់​តំបន់​តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ ក្រោម​ប្រធានបទ ៖ «​ការ​រក្សា​កា​រត​ភ្ជាប់​សម្រាប់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ធន់​» សហការ​ជាមួយ​អង្គការ​UNESCAP និង​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ​(ITF) ដើម្បី​ប្រមូល​ធាតុ​ចូល និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​របស់​អាស៊ាន​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មានការ​ចូលរួម​ពី​តំណាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ នៅ​ទីក្រុង​Jakarta ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ