ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google នឹង​បញ្ចូល Chrome OS និង Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ

8 ឆ្នាំ មុន

ក្រុមហ៊ុន Google កំពុងធ្វើការ​រួម​បញ្ចូល​គ្នា​រវាង​កម្មវិធី Chrome OS និង​កម្មវិធី Android ទៅ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​តែ​មួយ ។ ព័ត៌មាន​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត Wall Street Journal ។

ក្រុមហ៊ុន Google កំពុងធ្វើការ​រួម​បញ្ចូល​គ្នា​រវាង​កម្មវិធី Chrome OS និង​កម្មវិធី Android ទៅ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​តែ​មួយ ។ ព័ត៌មាន​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត Wall Street Journal ។

ការ​រំលាយ​រវាង​កម្មវិធី OS ក្លាយជា​ប្រព័ន្ធ​តែ​មួយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួចរាល់​ក្នុង​ការ​ពិនិត្យ​នៅ​ឆ្នាំ​នៅ​ឆ្នាំ​២០១៦ ហើយ​វា​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៧ ។

ការ​រួម​បញ្ចូល​គ្នា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ប្រភេទ PC ទាំងអស់​ងាយស្រួល​ចូល​ទៅ​កាន់ Google Play ដែល​ជា​បណ្តុំ​នៃ​កម្មវិធី​ដ៏​សម្បូរ​បែប ។ ជាមួយ​គ្នា​នេះ​ដែរ Chromebooks ជា​ឡេ​ប​ថប​ទម្ងន់​ស្រាល និង​ងាយ​យក​តាម​ខ្លួន​នឹង​ត្រូវ​ផ្លាស់​ឈ្មោះ​ថ្មី ។ ចំណែក​កម្មវិធី​រុករក Chrome browser ទាំង​ក្នុង​ទូរស័ព្ទ និង​កុំព្យូទ័រ​លើ​តុ​នឹង​មិន​ប៉ះពាល់​នោះ​ទេ ៕