ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​របស់​ចិត្ត​៥​យ៉ាង

2 ឆ្នាំ មុន

សមាធិ​គឺជា​ការ​សម្រាក​យក​កម្លាំង​របស់​ចិត្ត ដូច​ជា​ការ​សម្រាក ឬ​ការ​ទទួលទានដំណេក​នៃ​រូប​កាយ​ដូច្នោះ​ដែរ ។ កម្លាំង​របស់​ចិត្ត​សម្រាប់​ច្បាំង​ជាមួយ​សត្រូវ​ក្នុង​ខ្លួន​មាន​៥​គឺៈ ១- សទ្ធា​ពលៈ កម្លាំង​គឺ​ការ​ជឿ​ចំពោះ​សេចក្ដី​ពិត ។ ២-…

សមាធិ​គឺជា​ការ​សម្រាក​យក​កម្លាំង​របស់​ចិត្ត ដូច​ជា​ការ​សម្រាក ឬ​ការ​ទទួលទានដំណេក​នៃ​រូប​កាយ​ដូច្នោះ​ដែរ ។ កម្លាំង​របស់​ចិត្ត​សម្រាប់​ច្បាំង​ជាមួយ​សត្រូវ​ក្នុង​ខ្លួន​មាន​៥​គឺៈ

១- សទ្ធា​ពលៈ កម្លាំង​គឺ​ការ​ជឿ​ចំពោះ​សេចក្ដី​ពិត ។

២- វីរិយពលៈ កម្លាំង គឺ​ការ​ព្យាយាម​កម្ចាត់​បាប​ចម្រើន​បុណ្យ ។

៣- សតិ​ពលៈ កម្លាំង គឺ​ស្មារតី​ភ្ញាក់រលឹក​ដឹង​ទាន់​នឹង​យល់​អំពី​ការណ៍​ពិត ។

៤- សមាធិ​ពលៈ កម្លាំង គឺ​ចិត្តស្ងប់​ដោយ​ប្រពៃ ។

៥- បញ្ញា​ពលៈ កម្លាំង គឺ​ការ​ដឹង​ហេតុផល​ពិត ។

ដូច្នេះ​មនុស្ស​យើង​កាលដែល​ប្រាថ្នា​នូវ​សេចក្ដីសុខ​សម្រាប់​ខ្លួន ត្រូវ​តែ​ទូន្មាន​ចិត្ត​ អប់រំ​ចិត្ត​របស់​ខ្លួន​ឲ្យ​ចេះ​ធ្វើ​សមាធិ​ដើម្បី​ឱ្យ​ចិត្តស្ងប់​ចាក​មន្ទិល​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ