ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ស្តី​អំពី​បញ្ហា​កាន់កា.ប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​អង្គរ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ដែល​មាន​សហ​ប្រធាន (​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​) បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​គណៈកម្មការ​ចម្រុះ ដើម្បី​សម្រប​សម្រួលការ​ប្រើប្រាស់​ដីធ្លី ការ​ទប់ស្កាត់​សំណង់​ខុសច្បាប់ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​រមណីយ​ដ្ខា​ន​អង្គរ​។ នា​ថ្ងៃ​ទី​១៧…

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​ដែល​មាន​សហ​ប្រធាន (​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​) បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​គណៈកម្មការ​ចម្រុះ ដើម្បី​សម្រប​សម្រួលការ​ប្រើប្រាស់​ដីធ្លី ការ​ទប់ស្កាត់​សំណង់​ខុសច្បាប់ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​រមណីយ​ដ្ខា​ន​អង្គរ​។ នា​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ គណៈកម្មការ​ចម្រុះ (​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​) ដើម្បី​សម្រប​សម្រួលការ​ប្រើប្រាស់​ដីធ្លី ការ​ទប់ស្កាត់​សំណង់​ខុសច្បាប់ និង​រៀន​ចំ​សណ្តាប់​ឆ្នា​ប់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា​នៅ​សាលាខេត្ត​សៀមរាប លើ​របៀបវារៈ​ដ៏​សំខាន់​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​៧០ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តី​ពី​ការ​កំណត់​បទដ្ឋាន​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ក្នុង​រមណីយដ្ឋាន​សៀមរាប​អង្គរ​។

សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រួម​មាន លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក ហង់ ពៅ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា​។ សមាជិក​គណៈកម្មការ ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ មាន​ឯកឧត្ដម លោក​ជំទាវ អស់លោក លោកស្រី ជា​អភិបាលរង​ខេត្ត អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា នាយក​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក ដែល​មាន​ភូមិសាស្ត្រ​ជាប់​ពាក់ព័ន្ធ​រមណីយដ្ឋាន​អង្គរ រួម​ទាំង​នាយក​ទីចាត់ការ​សាលាខេត្ត​ចូលរួម​ផង​ដែរ​។ ក្នុង​ឱកាសលោក ទៀ សីហា អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​មួយ​នេះ គឺជា​ការ​ជួបជុំ​ពិភាក្សា​ពិសេស​មួយ ហើយ​ក៏​មិនមែន​ជា​លើក​ដំបូង​នោះ​ដែរ បន្ទាប់​ពី​សមាសភាព​របស់​គណកម្មការ​មួយ​នេះ​ត្រូវ​បាន​សម្រេច​បង្កើត​ឡើង​កាលពីដើម​ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​។

កិច្ចប្រជុំ​នេះ ផ្តោត​ជា​សំខាន់​ទៅ​លើ​ដែន​កំណត់​សម្រាប់​ការ​អនុវត្ត​តួនាទី​-​ភារកិច្ច ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចសហការ​គ្នា ដើម្បី​ស្វែងរក​គន្លឹះ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ដីធ្លី ការ​សាងសង់​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​តាំងទី​លំនៅ និង​រស់នៅ​តាំងពី​យូរណាស់​មក​ហើយ (​មុន​ឆ្នាំ​២០០៤ )​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ និង​ការ​កំណត់​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។ ក្នុង​នោះ​លោក​ក៏​បាន​លើក​ពី​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ក្នុង​ការ​ជំរុញ​ដល់​វិស័យសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ខេត្ត​សៀម រាប ក្រោយ​ពេល​បញ្ចប់វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ នៅ​លើ​ពិភពលោក​យើង​នេះ និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ មានការ​កើនឡើង​ទៀត​ផង​។ លើ​ការងារ​សាងសង់​ផ្លូវ​៣៨​ខ្សែ​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ធ្វើការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​មួយ​ចំនួន​ជាមួយ​បងប្អូន​ទៀត​ផង​។

លោក​ក៏​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ​ក៏​ជា​ការ​បើកផ្លូវ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ ព្រម​មាននូវ​គោល នយោបាយ​មួយ​ចំនួន ដើម្បី​ជូ​យ​ដល់​ជីវភាព​របស់​បងប្អូន​ទៀត​ផង​។ លោក​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា រាល់​កិច្ច​ការងារ​ទាំងឡាយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​អនុវត្ត គឺ​ត្រូវ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​រដ្ឋអំណាច​មូលដ្ឋាន ដើម្បី​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​សតិអារម្មណ៍​ចំពោះ​អាជ្ញាធរ​។ កត្តា​សំខាន់​លើ​ការ​បង្ក្រាប រាល់​សំណង់អាណាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់ និង​ការ​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​រដ្ឋ (​ទីទួល​បុរាណ​ដ្ឋា​ន​)​ការ​កាប់​បំផ្លាញ​ព្រៃ​ឧទ្យាន​អង្គរ​សំដៅ​លុប​បំបាត់​នូវ​ក្រុម​ជន​ខិល​ខួច​ទាំងនោះ​។

កិច្ចប្រជុំ​បាន​ពិភាក្សា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ការ​ធ្វើ​សមាហរណកម្ម​ជាមួយ​គ្នា ក្នុង​ការ​អនុវត្ត​គម្រោង​នានា​របស់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ក៏​ជា​ការ​កែ​លម្អ​រួម​គ្នា​ផង​ដែរ គឺ​តម្រូវ​ឲ្យ​មាន​កិច្ច​ពិភាក្សា​គ្នា​ជា​ចាំបាច់ សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​កំណត់ព្រំដែន​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា ការ​កំណត់​ជន​បង្គោល ដើម្បី​សហការ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ