ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​ណា​ល់​ដូ អាច​ចូល​និវត្តន៍​នៅ​អង់គ្លេស

8 ឆ្នាំ មុន

កីឡាករ​ចូ​សេ សេ​មេ​ដូ មិត្ត​ជំនិត​របស់គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Sheffield Wednesday បាន​បង្ហើប​ឱ្យ​ដឹង​ថា គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប Real Madrid មាន​បំណង​ចង់​ចូល​និវត្តន៍​នៅ​អង់គ្លេស ។

ខ្សែបម្រើ​អាយុ​៣០​ឆ្នាំ​របស់​ក្លិប Sheffield Wednesday រូប​នេះ បាន​បញ្ជាក់​ក្រោយ​ពី​ផ្តួល​ក្លិប​Arsenal ៣-០​ក្នុង​ការ​ប្រកួត Capital One Cup កាលពី​ថ្ងៃ​ទី​២៧ តុលា ថា​៖«​រ៉ូ​ណា​ល់​ដូ​នៅ​មាន​សេចក្តីសុខ​ក្នុង​ក្លិប Real Madrid ប៉ុន្តែ​គេ​ស្រឡាញ់​បាល់ទាត់ និង​ជនជាតិ​អង់គ្លេស​ដ៏​ជ្រាលជ្រៅ​បំផុត ។ ខ្ញុំ​គិត​ថា គេ​ប្រហែលជា​វិល​ត្រឡប់​ចូល​អង់គ្លេស​ជា​ថ្មី មាន​ន័យ​ថា​គេ​នឹង​ចូល​និវត្តន៍​នៅ​ទី​នេះ​» ៕