ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានុភាព​នៃ​ធម៌​ឧ​ទេតយ​ញ្ច

2 ឆ្នាំ មុន

នៅ​ក្នុង​អដ្ឋកថា​ជាតក ត្រង់​មោ​រ​ជាតក បាន​ពោល​ទុក​មក​ថា កាល​ណោះ ព្រះ​ពោធិសត្វ​បាន​សោយ​ព្រះ​ជាតិ​ជា​សត្វ​ក្ងោក​មាន​ពណ៌​ដូច​មាស​ព្រោះ​រស់នៅ​នឹង​ភ្នំ​ទណ្ឌ​ក ក្នុង​ព្រៃ​ហេមពាន្ត ។ ជា​ប្រក្រតី​មុន​នឹង​ចេញ​ទៅ​ស្វែងរក​អាហារ ព្រះ​ពោធិសត្វ​តែងតែ​ក្រោក​អំពី​ព្រឹក សម្លឹង​មើល​ព្រះអាទិត្យ​កំពុង​រះ​ឡើង…

នៅ​ក្នុង​អដ្ឋកថា​ជាតក ត្រង់​មោ​រ​ជាតក បាន​ពោល​ទុក​មក​ថា កាល​ណោះ ព្រះ​ពោធិសត្វ​បាន​សោយ​ព្រះ​ជាតិ​ជា​សត្វ​ក្ងោក​មាន​ពណ៌​ដូច​មាស​ព្រោះ​រស់នៅ​នឹង​ភ្នំ​ទណ្ឌ​ក ក្នុង​ព្រៃ​ហេមពាន្ត ។

ជា​ប្រក្រតី​មុន​នឹង​ចេញ​ទៅ​ស្វែងរក​អាហារ ព្រះ​ពោធិសត្វ​តែងតែ​ក្រោក​អំពី​ព្រឹក សម្លឹង​មើល​ព្រះអាទិត្យ​កំពុង​រះ​ឡើង ហើយ​ក៏​រាយមន្ត​ស្វាធ្យាយ​ពីរ​គាថា​ដំបូង​ថា ឧ​ទេតយ​ព្ចា​ជាដើម ដែល​ជា​ការ​នមស្សការ​ចំពោះ​ទេវបុត្រ​ដែល​អាស្រ័យ​នឹង​ព្រះអាទិត្យ​ផង ព្រះពុទ្ធ​ទាំងឡាយ​ផង ព្រះ​ពោធិញ្ញាណ និង​វិមុត្តិ​ធម៌​របស់​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ​ផង ដើម្បី​ជា​គ្រឿង​រក្សា​ការពារ​ខ្លួន​ឲ្យ​នៅ​ជា​សុខ​អស់​១​ថ្ងៃ​នោះ ទើប​ត្រាច់​ទៅ​ស្វែងរក​អាហារ ។

កាល​ត្រឡប់​មក​ពី​រក​អាហារ​វិញ​ក្នុង​វេលា​ល្ងាច ព្រះអាទិត្យ​ទៀប​អស្ដង្គត​ក៏​សម្លឹង​មើល​ព្រះអាទិត្យ ហើយ​រាយមន្ត​ស្វាធ្យាយ​ពីរ​គាថា​ក្រោយ​ថា អ​បេ​តយ​ព្ចា​ជាដើម ដើម្បី​ជា​គ្រឿង​រក្សា​ការពារ​ខ្លួន​ឲ្យ​នៅ​ជា​សុខ​អស់​១​យប់​នោះ ។

ក្ងោក​ពោធិសត្វ​ក៏​រួច​ផុត​ពី​អន្តរាយ​ហើយ​គ្រប់យ៉ាង​ទោះជា​ជាន់​អន្ទាក់​ក៏​អន្ទាក់​នោះ​មិន​ភ្លាត់​ដែល ដោយ​អានុភាព​នៃ​មន្ត​គាថា​នោះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ