ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ថ្ងៃនេះ ព្យាបាលជាសះស្បើយ​៨៨៦​នាក់ និង​អ្នក​ឆ្លង​កូ​វី​ដ​១៩ ​ថ្មី​៣៦០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៣៦០​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨៨៦​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៣៦០​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨៨៦​នាក់ ។

ក្រសួងសុខាភិបាល​បញ្ជាក់​ទៀត​ថា​« រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៣៦០​នាក់​ទៀត ជា​សះស្បើយ​៨៨៦​នាក់ និង​ស្លាប់​៤​នាក់​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​ជាង​៣០០​នាក់​នោះ​មាន​ករណី​ឆ្លង​សហគមន៍ 356 នាក់ អ្នកដំណើរ​ពី​បរទេស​៤​នាក់ ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ អ្នក​ឆ្លង​សរុប​២២៥៤៤​នាក់ អ្នកជា​សះស្បើយ​១៣០០៦​នាក់ និង​អ្នក​ស្លាប់​១៥៤​នាក់ ។

សូម​ជម្រាប​ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​កំពុង​តែ​កើត​មាននៅ​បណ្តាល​រាជធានី​ខេត្ត​នានា ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ដាក់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជូន​ប្រជាជន​ពិសេស​នោះ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ