ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​ទុច្ចរិត​នាំ​ឱ្យ​អ្នក​អស់​តម្លៃ​ជា​មនុស្សជាតិ

2 ឆ្នាំ មុន

អ្នកឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា បើ​ទោះបីជា​ខំ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លើ​អ្នក​ដទៃ​អាច​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​នូវ​អ្វី​ៗ​មាន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ធំធេង​យ៉ាងណា​ក៏​ដោយ ក៏​បុគ្គល​មិន​គប្បី​ប្រព្រឹត្ត​ទ​ង្វើ​អា​ក្រក់​ដែរ ពីព្រោះ​វា​គឺជា​ទ​ង្វើ​ដ៏​លាមក​បំផុត​មួយ​ក្នុង​ភាព​ជា​ពុទ្ធសាសនិក អ្នក​គោរព​ព្រះពុទ្ធ​សាសនា​សាង​បុណ្យ លះ​បាប ។ ដោយហេតុ​ថា ទ​ង្វើ​ទុច្ចរិត​នឹង​ធ្វើ​ឱ្យ​អ្នក​បាត់បង់​តម្លៃ​ជា​មនុស្សជាតិ និង​ឈ្មោះ​ថា​ជា​ទ​ង្វើ​ស្អប់​ខ្លួន…

អ្នកឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា បើ​ទោះបីជា​ខំ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លើ​អ្នក​ដទៃ​អាច​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​នូវ​អ្វី​ៗ​មាន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ធំធេង​យ៉ាងណា​ក៏​ដោយ ក៏​បុគ្គល​មិន​គប្បី​ប្រព្រឹត្ត​ទ​ង្វើ​អា​ក្រក់​ដែរ ពីព្រោះ​វា​គឺជា​ទ​ង្វើ​ដ៏​លាមក​បំផុត​មួយ​ក្នុង​ភាព​ជា​ពុទ្ធសាសនិក អ្នក​គោរព​ព្រះពុទ្ធ​សាសនា​សាង​បុណ្យ លះ​បាប ។

ដោយហេតុ​ថា ទ​ង្វើ​ទុច្ចរិត​នឹង​ធ្វើ​ឱ្យ​អ្នក​បាត់បង់​តម្លៃ​ជា​មនុស្សជាតិ និង​ឈ្មោះ​ថា​ជា​ទ​ង្វើ​ស្អប់​ខ្លួន ធ្វើបាប​ខ្លួនឯង និង​បាន​ជាទី​ខ្លាចរអា​នៃ​ពួក​ជន​ទាំងឡាយ ។

បើ​ដូច្នេះ​តើ​គួរ​ប្រតិបត្តិ​យ៉ាងណា​ដើម្បី​លើក​តម្លៃ​នៃ​ជីវិត​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្ពស់​នោះ ?

អំពើ​សុចរិត​ទាំងឡាយ​មាន​ភាព​ស្មោះត្រង់​ក្នុង​ការងារ​ជាដើម ត្រូវ​ប្រតិបត្តិ​ឱ្យ​បានជា​ដាច់ខាត​និង​ប្រកបដោយ​សេចក្ដី​មិន​ធ្វេសប្រហែស ថែម​ទាំង​សម្តែង​កាយវិការ​ដោយ​ភក្តីភាព​ដ៏​បរិសុទ្ធ​ជា​និច្ច​ចំពោះ​មនុស្ស​ទូទៅ នោះ​ហើយ​ជា​តម្លៃ​បណ្ឌិត​ជន​គ្រប់​ជំនាន់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ