ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! ថៃ​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​ថ្មី​ជិត​១​ម៉ឺន​នាក់​នា​ព្រឹក​នេះ ភាគច្រើន​ជា​អ្នកទោស

2 ឆ្នាំ មុន

ថៃ ៖ ប្រទេស​ថៃ​បាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា នេះ នូវ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ចំនួន ៩,៦៣៥​ករណី​ថ្មី​នៃ​អ្នក​ឆ្លង​កូ​វី​ដ​១៩​។

ថៃ ៖ ប្រទេស​ថៃ​បាន​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា នេះ នូវ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ចំនួន ៩,៦៣៥​ករណី​ថ្មី​នៃ​អ្នក​ឆ្លង​កូ​វី​ដ​១៩​។ ដោយ​ក្នុង​ចំណោម​នោះ​មាន​អ្នកទោស​ចំនួន​៦,៨៥៣​នាក់​។ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​នេះ កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​រលក​ឆ្លង​ទី​៣​។ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នា​ព្រឹក​នេះ​។

ជាមួយនឹង​តួលេខ​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​ការ​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ថៃ មាន​ដល់ ១១១,០៨២​នាក់​ហើយ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រសួងសុខាភិបាល​ថៃ​ក៏​បាន​កត់ត្រា​នូវ​ករណី​ស្លា​.​ប់​ថ្មី​ចំនួន ២៥ នាក់​ផង​ដែរ​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លា​.​ប់​សរុប​មាន​ដល់ ៦១៤​នាក់ ចាប់តាំងពី​ការ​រាតត្បាត​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ