ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​មាន​បញ្ញា​ដ៏​ក្រៃ​លែង

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​បរម​សាស្តា​នៃ​យើង ព្រះ​អង្គ​បរិបូណ៌​ដោយ​បញ្ញា​​៥យ៉ាង​ប្រសើរ​លើស​មនុស្ស​និង​ទេវតា​ទាំងឡាយមកផ្ទឹមពុំបាន នៅ​ក្នុង​គម្ពីរ​ធម្មចក្ក​(​ធ​ម្មៈ ចាក់​)​មាន​និយាយ​អំពី​បញ្ញា​ទាំង​៥​ប្រការ ដែល​កើត​មាន​ចំពោះ​ព្រះពុទ្ធ​បរមគ្រូ ពេល​ទ្រង់​បាន​ត្រាស់​ដឹង​យ៉ាង​ដូច្នេះ​គឺ​: ១- ចក្ខុ​បញ្ញា បញ្ញា​ដែល​ឃើញច្បាស់​ទាំង​១​ម៉ឺន​លោកធាតុ ។…

ព្រះសម្មាសម្ពុទ្ធ​បរម​សាស្តា​នៃ​យើង ព្រះ​អង្គ​បរិបូណ៌​ដោយ​បញ្ញា​​៥យ៉ាង​ប្រសើរ​លើស​មនុស្ស​និង​ទេវតា​ទាំងឡាយមកផ្ទឹមពុំបាន នៅ​ក្នុង​គម្ពីរ​ធម្មចក្ក​(​ធ​ម្មៈ ចាក់​)​មាន​និយាយ​អំពី​បញ្ញា​ទាំង​៥​ប្រការ ដែល​កើត​មាន​ចំពោះ​ព្រះពុទ្ធ​បរមគ្រូ ពេល​ទ្រង់​បាន​ត្រាស់​ដឹង​យ៉ាង​ដូច្នេះ​គឺ​:

១- ចក្ខុ​បញ្ញា បញ្ញា​ដែល​ឃើញច្បាស់​ទាំង​១​ម៉ឺន​លោកធាតុ ។

២- ញាណ​បញ្ញា បញ្ញា​ដែល​ដឹង​ច្បាស់​នូវ​និស្ស័យ​សត្វ​ទាំងអស់​ក្នុង​លោក ។

៣- អតិ​បញ្ញា បញ្ញា​ធំ​ក្រៃ​លែង​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់​។

៤- វិជ្ជា​បញ្ញា បញ្ញា​ដែល​កាត់​បង់​នូវ​សេចក្តី​សង្ស័យ ។

៥- អា​លោក​បញ្ញា បញ្ញា​ពន្លឺ​ភ្លឺស្វាង​ដែល​កម្ចាត់​នូវ​សេចក្តី​ងងឹត​គឺ​សេចក្តី​ល្ងង់ ភាព​អវិជ្ជា ។

បញ្ញា​ទាំង​៥​នេះ​កើត​មាន​ចំពោះតែ​ព្រះពុទ្ធ​បរម​សាស្តាចារ្យ​តែ​មួយ​ព្រះ​អង្គ​គត់ ដទៃ​ក្រៅពី​នេះ​មាន​មនុស្ស ទេវតា​ជាដើម​មិន​មាន​បញ្ញា​ទាំង​៥​នេះ​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ